(ភ្នំពេញ)៖ ឆ្នាំ២០២០ ជាឆ្នាំដែលមានអត្ថន័យបំផុត សម្រាប់ក្រុមហ៊ុនព្រីនស៍ រៀលអ៉ីស្ទេត (ខេមបូឌា) គ្រុប។ ឆ្នាំនេះជាឆ្នាំទី៥ហើយ ដែលក្រុមហ៊ុនព្រីនស៍ រៀលអ៉ីស្ទេត (ខេមបូឌា)គ្រុប បានបោះជំហានចូលមកក្នុងប្រទេសកម្ពុជា ហើយក៏ជាឆ្នាំដែលអាណត្តិទី២ នៃក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ត្រូវធ្វើការផ្លាស់ប្តូររចនាសម្ព័ន្ធគ្រប់គ្រងថ្មីរបស់ខ្លួនផងដែរ។
ដើម្បីការអភិវឌ្ឍប្រកបដោយស្ថិរភាព និងនិរន្តរភាពថ្មីៗនេះ ក្រុមហ៊ុនព្រីនស៍ រៀលអ៉ីស្ទេត (ខេមបូឌា)គ្រុប បានបើកកិច្ចប្រជុំបោះឆ្នោតផ្លាស់ប្តូរក្រុមប្រឹក្សាភិបាលអាណត្តិទី២។ ជាលទ្ធផល លោក Xu Zhixing ដែលជាអភិបាល និងអគ្គលេខាធិការនៃ ក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប ត្រូវបានជ្រើសតាំងជាអភិបាលប្រតិបត្តិ នៃក្រុមហ៊ុនព្រីនស៍ រៀលអ៉ីស្ទេត (ខេមបូឌា)គ្រុប លោក Kuang Yongfu ត្រូវបានជ្រើសតាំងជាអភិបាលមិនប្រតិបត្តិ នៃក្រុមហ៊ុនព្រីនស៍ រៀលអ៉ីស្ទេត (ខេមបូឌា)គ្រុប ហើយលោក Long Fei ត្រូវបានជ្រើសតាំងជានាយកប្រតិបត្តិនៃក្រុមហ៊ុនព្រីនស៍ រៀលអ៉ីស្ទេត (ខេមបូឌា)គ្រុប។ ជាចុងក្រោយការបោះឆ្នោតផ្លាស់ប្តូរក្រុមប្រឹក្សាភិបាលអាណត្តិទី២របស់ព្រីនស៍ រៀលអ៉ីស្ទេត (ខេមបូឌា)គ្រុប ត្រូវបានបញ្ចប់ដោយជោគជ័យ។
ការផ្លាស់ប្តូរក្រុមប្រឹក្សាភិបាលថ្មីក្នុងអាណត្តិទី២នេះ គឺជាការកំណត់តាមវិធានរបស់ ក្រុមហ៊ុនព្រីនស៍ រៀលអ៉ីស្ទេត (ខេមបូឌា)គ្រុប ដោយត្រូវធ្វើការបោះឆ្នោតផ្លាស់ប្តូរសមាជិកនៃក្រុមប្រឹក្សាភិបាល របស់ក្រុមហ៊ុនតាមកាលកំណត់ក៏ដូចជាការផ្លាស់ប្តូររចនាសម្ព័ន្ធគ្រប់គ្រងថ្មី និងភាពរឹងមាំទៅក្នុងថ្នាក់ដឹកនាំជាន់ខ្ពស់ នៃក្រុមហ៊ុនព្រីនស៍ រៀលអ៉ីស្ទេត (ខេមបូឌា)គ្រុបនិងដើម្បីត្រៀមខ្លួន ក្នុងការចុះបញ្ជីក្នុងទីផ្សារនាថ្ងៃអនាគតផងដែរ។
ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ ដោយផ្តោតសំខាន់លើការអភិវឌ្ឍវិស័យអចលនទ្រព្យក្រុមហ៊ុនព្រីនស៍ រៀលអ៉ីស្ទេត(ខេមបូឌា)គ្រុប បានពង្រីកវិសាលភាពអាជីវកម្មទៅក្នុងវិស័យទេសចរណ៍ធុរកិច្ច សុខុមាលភាពសាធារណៈ និងសប្បុរសធម៌ ក៏ដូចជាវិស័យធុរកិច្ចជាច្រើនទៀត ដូចជាវិស័យសណ្ឋាគារក្លឹបកម្សាន្តផ្សារទំនើបមជ្ឈមណ្ឌលកម្សាន្តភោជនីយដ្ឋាន និងកន្លែងកម្សាន្តសម្រាប់កុមារ ដែលបានគ្របដណ្តប់ស្ទើរគ្រប់វិស័យនៅកម្ពុជា។ នាពេលបច្ចុប្បន្ននេះក្រុមហ៊ុនព្រីនស៍ រៀលអ៉ីស្ទេត (ខេមបូឌា)គ្រុប មានក្រុមហ៊ុនបុត្រសម្ព័ន្ធជិត៣០ស្ថាប័ន និងបានអភិវឌ្ឍខ្លួនក្លាយសហគ្រាសខ្នាតអន្តរជាតិដែលមានលក្ខណៈចម្រុះ។
ក្រោមកិច្ចខិតខំប្រឹងប្រែងអស់រយៈពេល៥ឆ្នាំកន្លងមក ដោយយករាជធានីភ្នំពេញ និងខេត្តព្រះសីហនុជាទីតាំងស្នូលក្រុមហ៊ុនព្រីនស៍ រៀលអ៉ីស្ទេត (ខេមបូឌា)គ្រុប បានពង្រាយយុទ្ធសាស្ត្រលើគម្រោងជាង១០ រួមមាន៖ គម្រោងមជ្ឈមណ្ឌលព្រីនស៍ផ្លាហ្សា, ព្រីនស៍ថាមផ្លាហ្សា, ព្រីនស៍ម៉ូឌើនផ្លាហ្សា, ព្រីនស៍អ៉ីនធើណាសិនណលផ្លាហ្សា, ព្រីនស៍ហេបភីនេសផ្លាហ្សា, ព្រីនស៍ធានស៊ីវ៉ាន និងព្រីនស៍ស៊ីធីសេនធើ។ល។ គ្រប់គម្រោងអភិវឌ្ឍន៍ទាំងអស់ សុទ្ធតែទទួលបានកំណត់ត្រាលក់ឈានមុខគេ បទពិសោធន៍អតិថិជនល្អជាងគេ និងកេរ្តិ៍ឈ្មោះលើផ្នែកសេវាកម្មល្អប្រកបដោយគុណភាពខ្ពស់ ព្រមទាំងទទួលបាននូវពានរង្វាន់ការលក់ដាច់បំផុតប្រចាំឆ្នាំ២០១៩ ក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា។
ខណៈពេលដែលផ្តោតលើការអភិវឌ្ឍអាជីវកម្មសំខាន់ លើវិស័យអចលនទ្រព្យ ក្រុមហ៊ុន ព្រីនស៍ រៀលអ៉ីស្ទេត (ខេមបូឌា) គ្រុប ក៏ទទួលបានផងដែរនូវសមិទ្ធផលគួរឲ្យកត់សម្គាល់នៅក្នុងវិស័យទេសចរណ៍វប្បធម៌ក្លឹបកម្សាន្តសណ្ឋាគារផ្សារទំនើបនិងប្រព័ន្ធផ្សព្វផ្សាយវប្បធម៌ជាដើម។តំបន់គ្រប់គ្រងអចលនទ្រព្យរបស់ក្រុមហ៊ុនព្រីនស៍ប្រផឹធី(ខេមបូឌា)មេនេចម៉ិនបានឈានដល់១,៨លានម៉ែត្រការ៉េផ្សារទំនើបព្រីនស៍ស៊ូភើម៉ាឃីតបានសម្រេចដំណើរការហាងចំនួន១០នៅរាជធានីភ្នំពេញសណ្ឋាគារព្រីនស៍ថាមហូថេលបានក្លាយជាសណ្ឋាគារលំដាប់ផ្កាយ៥នៅខេត្តព្រះសីហនុនិងបានឈ្នះពានរង្វាន់ជាច្រើនទាំងក្នុងនិងក្រៅប្រទេស។
ក្រុមហ៊ុនបុត្រសម្ព័ន្ធមានការអភិវឌ្ឍយ៉ាងឆាប់រហ័សខណៈដែលកេរ្ត៍ឈ្មោះនៃគម្រោងនីមួយៗត្រូវបានផ្លាស់ប្តូរថ្មីទាំងស្រុងដែលធ្វើឲ្យក្រុមហ៊ុន ព្រីនស៍ រៀលអ៉ីស្ទេត (ខេមបូឌា) គ្រុប បានជះឥទ្ធិពលដល់ប្រទេសកម្ពុជា ពីគ្រប់ផ្នែករួមទាំងលំនៅដ្ឋានម្ហូបអាហារការធ្វើដំណើរ និងដំណើរទេសចរណ៍។
លើសពីនេះអង្គការមូលនិធិសប្បុរសធម៌ព្រីនស៍ រៀលអ៉ីស្ទេត បានរៀបចំសកម្មភាពសប្បុរសធម៌ជាង២០០លើក នៅក្នុងប្រទេសកម្ពុជា ដោយបានបរិច្ចាគ និងឧបត្ថម្ភថវិកា និងសម្ភារដែលមានទឹកប្រាក់សរុបជាង ៦លានដុល្លារអាមេរិក ដែលផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនជាង២៤ម៉ឺននាក់។
រាល់ការបញ្ចប់ជាការចាប់ផ្តើមថ្មី។ ការផ្លាស់ប្តូររចនាសម្ព័ន្ធគ្រប់គ្រងលើកនេះ ជាការប្រគល់សិទ្ធិនិងកាតព្វកិច្ចទៅកាន់ក្រុមប្រឹក្សាភិបាលអាណត្តិទីពីរ។ បន្ទុកអភិបាលកិច្ចនិងការបន្តនៃការអភិវឌ្ឍនឹងត្រូវអនុវត្តដោយក្រុមប្រឹក្សាភិបាលថ្មី។
នៅក្នុងកិច្ចប្រជុំលោក Xu Zhixing អភិបាលនិងអគ្គលេខាធិការនៃក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប និងជាអភិបាលប្រតិបត្តិនៃក្រុមហ៊ុន ព្រីនស៍ រៀលអ៉ីស្ទេត (ខេមបូឌា) គ្រុប បានថ្លែងថា «នៅលើមាគ៌ា នៃការអភិវឌ្ឍរបស់ក្រុមហ៊ុន ព្រីនស៍ រៀលអ៉ីស្ទេត (ខេមបូឌា) គ្រុប ថ្នាក់ដឹកនាំថ្មីនឹងបន្តធ្វើការរួមគ្នាដើម្បីដឹកនាំសមាជិកគ្រប់រូបឆ្ពោះទៅមុខប្រកបដោយសាមគ្គីភាពក្នុងគោលបំណងលើកកម្ពស់ភាពខ្លាំង លើគ្រប់វិស័យអត្ថប្រយោជន៍សេដ្ឋកិច្ច និងកេរ្ត៍ឈ្មោះក្នុងសង្គមរបស់ក្រុមហ៊ុន ដើម្បីឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មីស្រឡាងមួយ។ ចំណុចចាប់ផ្តើមថ្មីដំណើរអភិវឌ្ឍន៍ថ្មី។យើងបានរៀបចំខ្លួនរួចរាល់ហើយ និងសង្ឃឹមថានឹងរួមដៃគ្នាបោះជំហានឆ្ពោះទៅមុខជាមួយសមាជិកនៃគ្រួសារព្រីនស៍ដើម្បីបើកទំព័រថ្មីកាន់តែរុងរឿងសម្រាប់យើងទាំងអស់គ្នា»។
លោក Xu Zhixing ទទួលបានងារជាអ្នកវិភាគជំនាញផ្នែកហិរញ្ញវត្ថុ និងជាអ្នកវិភាគជំនាញលើផ្នែកវិនិយោគជាច្រើនប្រភេទ។ការតែងតាំងលោក Xu Zhixing ជាអភិបាលប្រតិបត្តិនៃក្រុមហ៊ុន ព្រីនស៍ រៀលអ៉ីស្ទេត (ខេមបូឌា) គ្រុប នឹងនាំមកនូវបទពិសោធន៍ នៃការគ្រប់គ្រងលក្ខណៈអន្តរជាតិលើការវិនិយោគហិរញ្ញវត្ថុការវិនិយោគ លើហានិភ័យការគ្រប់គ្រងមូលនិធិ និងការគ្រប់គ្រងហិរញ្ញវត្ថុសាជីវកម្មជាច្រើនឆ្នាំ នៅប្រទេសសិង្ហបុរី និងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍នៅក្នុងតំបន់អាស៉ីអាគ្នេយ៍ព្រមទាំងប្រែក្លាយក្រុមហ៊ុន ព្រីនស៍ រៀលអ៉ីស្ទេត (ខេមបូឌា) គ្រុប ឲ្យទៅជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដែលមានកេរ្ត៍ឈ្មោះល្បីល្បាញនៅតំបន់អាស៉ីអាគ្នេយ៍។
ក្រោយទទួលតំណែងរួចលោក Kuang Yongfu អគ្គលេខាធិការរង នៃក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប និងជាអភិបាលមិនប្រតិបត្តិនៃក្រុមហ៊ុន ព្រីនស៍ រៀលអ៉ីស្ទេត (ខេមបូឌា) គ្រុប បានបង្ហាញផងដែរថា «ក្នុងនាមជាសមាជិកមួយរូបនៃក្រុមប្រឹក្សាភិបាលថ្មីយើងនឹងខិតខំជួយក្រុមហ៊ុន ព្រីនស៍ រៀលអ៉ីស្ទេត (ខេមបូឌា) គ្រុប បង្កើតស្តង់ដារថ្មីនិងបញ្ចូលនូវបែបបទអាជីវកម្មថ្មីដែលនឹងនាំមកនូវឱកាសថ្មីក៏ដូចជាបង្កើតនូវផលិតផលថ្មីៗដើម្បីក្លាយខ្លួនជាសហគ្រាសឈានមុខគេក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា»។
លោក Kuang Yongfu មានបទពិសោធន៍ និងចំណេះដឹងវិជ្ជាជីវៈជាង២៥ឆ្នាំ នៅក្នុងវិស័យអចលនទ្រព្យ និងបានដឹកនាំក្រុមការងារបញ្ចប់ការអភិវឌ្ឍ និងសាងសង់គម្រោងជិត៤០០គម្រោង ដែលក្នុងនោះរួមមានសួនឧស្សាហកម្មស៊ូចូវប្រទេសចិននិងទីក្រុងជាង៧០ទាំងក្នុង និងក្រៅប្រទេស។ ជាមួយគ្នានេះលោកក៏ប្តេជ្ញាកសាងស្ពានមេត្រាសម្រាប់សហគ្រាសទាំងក្នុងនិងក្រៅប្រទេស និងក្រសួងរដ្ឋាភិបាល ដើម្បីស្វែងយល់ពីឱកាសអាជីវកម្មក៏ដូចជាជួយជំរុញកិច្ចសហប្រតិបត្តិការឲ្យសម្រេចផងដែរ។
ក្រោមការដឹកនាំនៃគោលនយោបាយ «ខ្សែក្រវាត់និងផ្លូវ»របស់ប្រទេសចិនលោក Kuang Yongfu បាននាំយកបទពិសោធន៍ដ៏មានតម្លៃរបស់លោកមកកាន់ប្រទេសកម្ពុជាដែលនឹងលើកកម្ពស់ទស្សនវិស័យអាជីវកម្មរបស់ក្រុមហ៊ុន ព្រីនស៍ រៀលអ៉ីស្ទេត (ខេមបូឌា) គ្រុប «កសាងជីវិតឲ្យកាន់តែប្រសើរ»ឲ្យកាន់តែមានភាពរីកចម្រើនមួយកម្រិតទៀតព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្តូរអាជីវកម្មអន្តរជាតិរបស់ក្រុមហ៊ុនផងដែរក្នុងគោលបំណងធ្វើឲ្យម៉ាកយីហោនិងប្លង់អាជីវកម្មរបស់ក្រុមហ៊ុនអាចឈានដល់កម្រិតថ្មីមួយទៀត។
ក្នុងនាមជានាយកប្រតិបត្តិនៃក្រុមហ៊ុន ព្រីនស៍ រៀលអ៉ីស្ទេត (ខេមបូឌា) គ្រុប លោកLongFeiបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យTsinghua។គាត់មានតួនាទីជាអគ្គនាយកនៃក្រុមហ៊ុនអចលទ្រព្យក្នុងស្រុកធំៗជាច្រើនរួមមាន៖ក្រុមហ៊ុនWandaGroup, ក្រុមហ៊ុន Zhongnan Group និងក្រុមហ៊ុន WINSANINDUSTRY។
ទាក់ទងទៅនឹងផែនការប្រតិបត្តិការនិងការគ្រប់គ្រងនាពេលអនាគតរបស់ក្រុមហ៊ុន ព្រីនស៍ រៀលអ៉ីស្ទេត (ខេមបូឌា) គ្រុប លោក Long Fei បានថ្លែងថាក្នុងរយៈពេល៥ឆ្នាំថ្មីនេះក្រុមហ៊ុន ព្រីនស៍ រៀលអ៉ីស្ទេត (ខេមបូឌា) គ្រុប នឹងបន្តយកប្រទេសកម្ពុជាជាទីតាំងយុទ្ធសាស្រ្តគោលដើម្បីពង្រីកវិសាលភាពអាជីវកម្មរបស់ខ្លួនទៅកាន់ប្រទេសសិង្ហបុរីប្រទេសថៃប្រទេសម៉ាឡេស៊ីនិងប្រទេសដទៃទៀតក្នុងតំបន់អាស៉ីអាគ្នេយ៍ដើម្បីប្រែក្លាយខ្លួនឲ្យទៅជាសហគ្រាសមួយក្នុងចំណោមក្រុមហ៊ុនឆ្លងប្រទេសដែលមានឥទ្ធិពលបំផុតក្នុងតំបន់អាស៉ីអាគ្នេយ៍។
លោក Long Fei បានបន្ថែមថា «បច្ចុប្បន្នវិស័យអចលនទ្រព្យបានឈានចូលដល់សម័យកាលប្រកួតប្រជែងម៉ាកយីហោហើយម៉ាកយីហោរបស់ក្រុមហ៊ុន ព្រីនស៍ រៀលអ៉ីស្ទេត (ខេមបូឌា) គ្រុប ក៏មានការអភិវឌ្ឍយ៉ាងឆាប់រហ័សផងដែរដូចនេះនាថ្ងៃខាងមុខយើងនឹងពង្រីកប្រជាប្រិយភាពនិងឥទ្ធិពលរបស់ក្រុមហ៊ុនប្រកបដោយប្រសិទ្ធភាពតាមរយៈការច្នៃប្រឌិតការអភិវឌ្ឍបែបពិពិធកម្មនិងការបង្កើនកម្រិតសេវាកម្មដើម្បីជំរុញឲ្យក្រុមហ៊ុន ព្រីនស៍ រៀលអ៉ីស្ទេត (ខេមបូឌា) គ្រុប អភិវឌ្ឍទៅមុខប្រកបដោយស្ថិរភាព»៕