(កណ្តាល)៖ ជនសង្ស័យជាមុខសញ្ញាចែកចាយគ្រឿងញៀន២នាក់ត្រូវនគរបាលក្រុងតាខ្មៅឃាត់ខ្លួនបានរួមនិងថ្នាំញៀនចំនួន៥កញ្ចប់ កាលពីម៉ោង ០២និង៣០ថ្ងៃទី១៤ខែមករា ឆ្នាំ២០១៦ នៅ
ចំណុច មុខមន្ទីរពេទ្យជយ័ជំនះ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។

នគរបាលបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានគ្នា២នាក់ ទី១-ឈ្មោះ នាង ពិសិដ្ឋ អាយុ ២៦ឆ្នាំ មានមុខរបរមិនពិតប្រាកដមានទីលំនៅផ្ទះជួល ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម រាជធានីភ្នំពេញ ទី២-ឈ្មោះ ពៅ ភក្តី អាយុ២៥ឆ្នាំ មានមុខរបរមិនពិតប្រាកដរស់ មានទីលំនៅ ភូមិក្រពើហាកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ។

ក្នុងនោះនគរបាលធ្វើការដកហូតវត្ថុតាងថ្នាំញៀនចំនួន​០៥កញ្ចប់​(ធំ១កញ្ចប់ )(តូច៤កញ្ចប់)ទូរសព្ទ័ចំនួនពីរគ្រឿង ម៉ូតូមួយគ្រឿងម៉ាក wave I(ចិន) ពណ៌ខ្មៅពាក់ និងអត្តសញ្ញាណប័ណ្ណសញ្ចាតិខ្មែរ​ចំនួនពីសន្លឹក និង​ បណ្ណ័បើកបរថតចំលងមួយសន្លឹក។

នគរបាលបានបន្តថា មុនពេលកើតកម្លាំងអន្តរាគមន៍ក្រុងតាខ្មៅ សហការជាមួយកំលាំងប៉ុស្តិ៍រដ្ឋបាលបានចេញល្បាតដល់ចំណុចកើតហេតុខាងលើ បានជួបនឹងជនសង្ស័យកំពុងជិះម៉ូតូឌុបគ្នា​ដោយមានការសង្ស័យ ក៏បានហៅអោយឈប់ធ្វើការឆែកឆេរ រកឃើញវត្ថុតាងដូចខាងលើ រួចក៏ឃាត់ខ្លួនបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីចាត់ការតាមនីតិវិធី។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនពិតជាបានទិញថ្នាំញៀនខាងលើពីជនមិនស្គាល់ឈ្មោះនៅម្តុំវាលខ្សាច់សង្កាត់ចាក់អង្រែលើដើម្បីយកទៅអោយគេជក់នៅផ្ទះសំណាក់ភ្នំមាស៕