Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រះមហាក្សត្រ ប្រទានព្រះរាជសារ អរព្រះគុណសម្តេចម៉ែ ដែលថ្វាយព្រះពរព្រះអង្គ ក្នុងព្រះរាជពិធីចម្រើនព្រះជន្ម

13-05-2020 18:23

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានប្រទានព្រះរាជសារ អរព្រះគុណសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ដែលទ្រង់បានប្រទានព្រះរាជសារថ្វាយព្រះពរដល់ព្រះអង្គ ក្នុងព្រះរាជពិធីចម្រើនព្រះជន្ម គម្រប់៦៧ យាងចូល៦៨ ព្រះវស្សា។ នេះបើយោងតាមព្រះរាជសារព្រះមហាក្សត្រ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ព្រះមហាក្សត្រ មានព្រះបន្ទូលក្នុងព្រះរាជសារថា៖ «ទូលព្រះបង្គំជាបុត្រ មានហឫទ័យសោមនស្សរីករាយ ដោយទទួលបានការប្រោសប្រទាន ព្រះរាជសារដ៏ឧត្តុង្គឧត្តម អំពីសម្តេចព្រះវររាជមាតា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ របស់ទួលព្រះបង្គំជាខ្ញុំ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ ដែលមានខ្លឹមសារប្រកបដោយ ព្រះពរជ័យ និងមានអត្ថន័យដ៏វិសេសវិសាលបំផុត អំពីសកម្មភាពនៃទួលព្រះបង្គំជាខ្ញុំ ក្នុងការបម្រើជាតិ មាតុភូមិ និងប្រជារាស្ត្រកម្ពុជា»៕

ខាងក្រោមនេះជាព្រះរាជសារព្រះមហាក្សត្រ៖