(ភ្នំពេញ)៖ យោងតាមការលើកឡើងរបស់លោក លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ នៅលើ Facebook បានឲ្យដឹងថា នៅពេលនេះក្រុមការងារបណ្ដាញសង្គម Facebook របស់លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ កំពុងរៀបចំការផ្សាយផ្ទាល់តាមប្រព័ន្ធ Facebook របស់លោក ដើម្បីបង្ហាញពីសកម្មភាពផ្ទាល់ខ្លួនឲ្យប្រជាពលរដ្ឋបានដឹង។
អ្នកនាំពាក្យរូបនោះបានបញ្ជាក់ថា ការផ្សាយផ្ទាល់របស់លោក កឹម សុខា តាមបណ្ដាញហ្វេសប៊ុកខ្លួននេះ គឺដើម្បីផ្តល់ព័ត៌មានឲ្យប្រជាពលរដ្ឋបានដឹងទាន់ពេលវេលា និងបង្ហាញរាល់សកម្មភាពរបស់លោកឲ្យពួកគេបានដឹង៕