(ភ្នំពេញ)៖ ក្រសួងការពារជាតិ បានចេញសេចក្ដីជូនដំណឹងផ្អាកការប្រឡងប្រជែងជ្រើសរើសសិស្ស និស្សិត និងនាយទាហានឱ្យចូលបម្រើការងារ ក្នុងក្របខ័ណ្ឌថ្មី នៃកងយោធពលខេរភូមិន្ទ សម្រាប់ឆ្នាំ២០២០។
បើតាមសេចក្តីជូនដំណឹង ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០នេះ បានឱ្យដឹងថា សម្រាប់ដំណើរការប្រឡងគណៈកម្មការជ្រើសរើស និងត្រួតពិនិត្យលក្ខណៈសម្បត្តិសិក្ខាកាមមកបណ្តុះបណ្តាលនៅក្នុង និងក្រៅប្រទេសនឹងជូនដំណឹងអំពីការបរិច្ឆេទថ្មី នៅពេលក្រោយ។
តាមសេចក្តីជូនដំណឹងដដែល បានឱ្យដឹងថា សម្រាប់ក្របខ័ណ្ឌថ្មីនៃកងយោធពលខេរមរភូមិន្ទ ដែលនឹងពន្យាពេលប្រឡង នៅឆ្នាំ២០២០នេះ រួមមាន៖ វគ្គនាយទាហានសកម្មជំនាន់ទី២៥, វគ្គនាយទាហានទ័ពជើងគោគជំនាន់ទី១៣, វគ្គនាយទាហានបន្តវេន ជំនាន់ទី១៤ និងវគ្គនាយទាហានជំនាញបច្ចេកទេសយោធា។
ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ក្រសួងការពារជាតិ៖