(ភ្នំពេញ)៖ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ បានអញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ពិធីនោះក៏មានការចូលរួមពីលោក ប្រាក់ ចាន់ណា ប្រធានក្រុមប្រឹក្សាខណ្ឌជ្រោយចង្វារ លោក សេង វណ្ណៈ នាយករដ្ឋបាលសាលារាជធានីភ្នំពេញ លោក-លោកស្រីតំណាងមន្ទីរនានាទូទាំងរាជធានីភ្នំពេញ គណៈអភិបាលខណ្ឌទាំង១៤ គណៈនាយក លោកអធិការ-អធិការរងនគរបាលខណ្ឌ លោកមេបញ្ជាការ-មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ លោកតំណាងយោធភូមិភាគពិសេស ប្រធាន-អនុប្រធានការិយាល័យ ចំណុះរចនាសម្ព័ន្ធរដ្ឋបាលខណ្ឌ លោកសង្កាត់ទាំង៥ ស្មៀនសង្កាត់ និងលោក-លោកស្រីមេភូមិទាំងអស់សរុបចំនួន១០០នាក់៕