(ភ្នំពេញ)៖ ប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ បានបង្ហាញជំហរគាំទ្រ និងថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានសម្រេចដកហូត យកផ្លូវជាតិលេខ៤ ពីក្រុមហ៊ុន AZ Distribution មកគ្រប់គ្រងវិញ ដោយមិនតម្រូវឱ្យប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់បង់កម្រៃសេវាតទៅទៀត។
ប្រជាពលរដ្ឋមួយចំនួន បានផ្តល់បទសម្ភាសន៍ដល់ Fresh News ដើម្បីសម្តែងការពេញចិត្តរបស់ ពួកគេចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ទៅលើបញ្ហាផ្លូវជាតិលេខ៤ នៅព្រឹកមិញ។
ខាងក្រោមនេះ ជាវីដេអូបទយកការណ៍ អំពីចំណាប់អារម្មណ៍ប្រជាពលរដ្ឋបន្ទាប់ពី រាជរដ្ឋាភិបាលកម្ពុជា ដកហូតយកផ្លូវជាតិលេខ៤ត្រឡប់មកវិញ៖