(ពោធិ៍សាត់ )៖ លោក រ៉ូហ្វី អូស្មាន តំណាងរាស្រ្តមណ្ឌលពោធិ៍សាត់ និង លោកស្រី ម៉ាណ ណាវី តំណាងរាស្រ្តមណ្ឌល រាជធានី ភ្នំពេញ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០នេះ បានអញ្ជេីញ សំណេះសំណាល ចែកល្មើររបស់ក្រុមហ៊ុន Milipol International និងកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ដែលជាអំណោយរបស់ក្រុមហ៊ុន Rafulin ម៉ាឡេស៊ី តាមរយៈអង្គការមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា សហការ ជាមួយ សមាគម សម្ពន្ធ័យុវជនមុស្លិមកម្ពុជា ចំនួន ៤១០គ្រួសារ នៅ ខេត្ត ពោធិ៍សាត់។

ក្នុងពិធីសំណេះសំណាលនោះ លោក រ៉ូហ្វី អូស្មាន តំណាងរាស្រ្តមណ្ឌលពោធិ៍សាត់ បានបញ្ជាក់ទៅ កាន់ បងប្អូន សាសនិក ឥស្លា ទាំង អស់ ត្រូវថ្វាយបង្គុំ តាម ផ្ទះ រៀងៗខ្លួន ទាំងការថ្វាយបង្គំតារ៉វ៉េស និង ថ្វាយ បង្គំ ថែ្ង រ៉ យ៉ា ដេីម្បី ចូលរួមការការពារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ តាម វិធានការ ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ។

លោកតំណាងរាស្រ្ត បានទៀតបន្ថែមថា ទោះបីរយៈពេលចុងក្រោយនេះ ពុំមានការឆ្លងថ្មី ហើយការព្យាបាលបានជាសះស្បើយស្ទើរទាំងស្រុង តែពុំប្រាកដថាវាអាចមានសុវត្ថិភាព រហូតឲ្យយើងភ្លេចខ្លួន លែង អនុវត្តវិធានការការពារនោះឡើយ។ ផ្ទុយទៅវិញ យើងកាន់តែត្រូវបន្តទប់ស្កាត់ អនុវត្តឲ្យបានកាន់តែល្អប្រសើរ រាល់វិធានការបង្ការនានា ដើម្បីសុវត្ថិភាពខ្លួនយើង គ្រួសារយើង និងប្រជាពលរដ្ឋកម្ពុជាយើងទាំងមូល។

គួរជម្រាបថា អំណោយ ដែល ទទួល បានពី ក្រុមហ៊ុន Rafulin ចំនួន ៤១០គ្រួសារ នៅខេត្ត ពោធិ៍សាត់ ក្នុង១គ្រួសារ ទទួលបានអង្ករ ១៥គីឡូក្រាម, ស្ករស១គីឡូក្រាម, អំបិល១គីឡូក្រាម, ប្រេងឆា១ដប, ទឹកដោះគោ ៣កំប៉ុង និងភេសជ្ជ ព្រមទាំងល្មើរចំនួន១,៥០០គីឡូក្រាមផងដែរ៕