(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០នេះ បានបញ្ជាក់នៅលើទំព័រ Facebook ថា សម្ដេចបានទទួលចៅស្រីមួយរូបទៀតហើយ ដែលត្រូវជាចៅទី២១របស់សម្ដេច និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

ចៅទី២១របស់សម្ដេចតេជោ ហ៊ុន សែន ដែលទើបប្រសូត្រនេះ គឺជាកូនរបស់លោកស្រី ហ៊ុន ម៉ាលី ជាមួយលោក សុខ ពុទ្ធិវុធ។

សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងទៀតថា ដោយសារតែជំងឺ COVID-19 សម្ដេច និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត មិនអាចទៅសួរសុខទុក្ខកូន និងចៅផ្ទាល់បាននោះទេ។

សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានរៀបរាប់យ៉ាងដូច្នេះថា «បន្ទាប់ពីការបាត់បង់មាតាក្មេក នាសប្តាហ៍កន្លងទៅ ថ្ងៃនេះខ្ញុំទទួលបានចៅស្រីមួយរូបទៀត ដែលជាចៅទី២១ របស់ខ្ញុំ និងភរិយា។ ស្វាគមន៍ និងជូនពរចៅទទួលបានសេចក្តីសុខ។ តាមិនបានទៅបីចៅចេញពីមន្ទីរពេទ្យដូចចៅមុនៗ ឡើយដោយសារតែជំងឺឆ្លង COVID-19»