(ភ្នំពេញ)៖ យោងតាមលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មីដែលអង្គភាព Fresh News ទទួលបាននៅល្ងាចថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ បានបង្ហាញឲ្យដឹងថា សម្រាប់មធ្យោបាយបទល្មើស លើយានយន្ត មាន៨,៨២៦គ្រឿង ស្មើ៦៦ភាគរយ។ ចំណែកយានយន្ត ដែលបានអប់រំមាន ៣,៧៨៧គ្រឿង ស្មើ៤៣ភាគរយ។ រីឯពិន័យវិញ មាន៥,០៣៩គ្រឿង បង់ប្រាក់បាន៧២ភាគរយ។
សម្រាប់របាយការណ៍សរុបចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៣ ខែមករាវិញ យោងតាមរបាយការណ៍ដដែលបានបង្ហាញឲ្យដឹងថា សម្រាប់មធ្យោបាយបទល្មើស លើយានយន្ត មាន៨៦,៧៤៣គ្រឿង ស្មើ៥៨ភាគរយ។ចំនែកយានយន្ត ដែលអប់រំ មាន៤៤,៤៣៧គ្រឿង ស្មើ៥១ភាគរយ។ រីឯពិន័យវិញ មាន៤២,៣០៦គ្រឿង បង់ប្រាក់បាន៧៦ភាគរយ។
គួរបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍សម្រាប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦នេះ មនុស្ស៥នាក់បានស្លាប់បាត់បង់ជីវិត របួសធ្ងន់១១នាក់ និងរបួសស្រាល៥នាក់ បើប្រៀបធៀបនឹងចំនួនអ្នកស្លាប់កាលពីម្សិលមិញ មានការថយចុះ ៦នាក់។ចំនែកគ្រោះថ្នាក់ចរាចរណ៍ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៣ខែមករា មនុស្សដែលស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍មាន៧៦នាក់ របួសធ្ងន់១៦០នាក់ និងរបួសស្រាល១៨៨នាក់៕