កាកបាទក្រហមកម្ពុជា សូមថ្លែងអំណរគុណ លោក ឃឹម ស៊ុនសូដា ឧបត្ថម្ភថវិកា ៥០០ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ឧសភា ឆ្នាំ២០២០
12-05-2020 12:43
(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល ដែលបានឧបត្ថម្ភថវិកាចំនួន ៥០០ដុល្លារ (ប្រាំរយដុល្លារអាមេរិក) ដល់កាកបាទក្រហមកម្ពុជា ដើម្បីចូលរួមអបអរសាទរខួបទី១៥៧ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២០ ក្រោមប្រធានបទ «ខ្ញុំ ស្រឡាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា»៕