កាកបាទក្រហមកម្ពុជា សូមថ្លែងអំណរគុណ ឯកឧត្តម ឃ្លាំង ហួត ឧបត្ថម្ភថវិកា ២លានរៀល ដល់កាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ឧសភា ឆ្នាំ២០២០
12-05-2020 12:35
(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ ដែលបានឧបត្ថម្ភថវិកាចំនួន ២,០០០,០០០រៀល (ពីរលានរៀល) ដល់កាកបាទក្រហមកម្ពុជា ដើម្បីចូលរួមអបអរសាទរខួបទី១៥៧ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២០ ក្រោមប្រធានបទ «ខ្ញុំ ស្រឡាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា»៕