Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បុរសម្នាក់កាប់ដើមឈើធំ១ដើម ត្រូវដើមឈើនោះរលំសង្កត់ស្លាប់គួរឲ្យអាសូរ នៅស្រុកសេសាន ខេត្តស្ទឹងត្រែង

12-05-2020 11:52

(ស្ទឹងត្រែង)៖ មានបុរសម្នាក់បានទៅកាប់ដើមឈើធំ១ដើម នៅក្នុងដីចំការបស់សាច់ញាតិ តែត្រូវដើមឈើនោះបាក់រលំសង្កត់បណ្តាលឲ្យស្លាប់ នៅជាប់នឹងកន្លែងតែម្តង។

ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ម្សិលមិញ នៅចំណុចថ្មដារ ភូមិស្តៅ ឃុំស្តៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង។

យោងតាមរបាយការណ៍ពីសមត្ថកិច្ចមូលដ្ឋាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ បូរ ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិហាងខូសួន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង។

មូលហេតុនៃការស្លាប់ ដោយសារជនរងគ្រោះខាងលើ មកជួយកាប់ព្រៃចំការរបស់សាច់ញាតិ ដែលមានទីតាំងនៅចំណុចកើតហេតុ ហើយពេលកាប់ដើមឈើធំនោះ ក៏បាក់រលំសង្កត់ពីលើស្លាប់តែម្តង។

ចំពោះសាកសពវិញ ត្រូវបានជំនាញស្រុក ពិនិត្យ រួចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕