(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ប្រចាំថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។
* ព័ត៌មានជាតិ (Cambodia News)
១៖ ព្រះមហាក្សត្រ និងព្រះវររាជមាតា បានយាងត្រឡប់មកកម្ពុជាវិញហើយ ក្រោយគង់ប្រថាប់នៅប៉េកាំងជាង១ខែ (ចុចអាន)
២៖ ព្រះមហាក្សត្រ ប្រទានព្រះរាជសាររំលែកទុក្ខ ចំពោះមរណភាពលោក Peter Studer នាយកប្រតិបត្តិមូលនិធិគន្ធបុប្ផាស្វីស (ចុចអាន)
៣៖ ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់សាទរចំពោះជំនួបជិត៥០នាទីរវាងលោក កឹម សុខា និងសម្តេចតេជោ ហ៊ុន សែន (ចុចអាន)
៤៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាលប្រកាស នៅថ្ងៃនេះថា មិនមានករណីឆ្លងជំងឺកូវីដ១៩ ហើយក៏ពុំមានករណីជាសះស្បើយដែរ (ចុចអាន)
៥៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ អ្នកជំងឺកូវីដ២នាក់ ដែលព្យាបាលយូរជាងគេដោយសារ អ្នកជំងឺមានជំងឺទឹកនោមផែ្អម និងអ្នកជំងឺម្នាក់ទៀត មានជំងឺផ្លូវចិត្ត (ចុចអាន)
៦៖ កូរ៉េខាងត្បូងរកឃើញករណីឆ្លងថ្មីៗនៃ COVID-19 ចំនួន៣៥នាក់ ភាគច្រើនជាករណីឆ្លងក្នុងស្រុកផ្ទាល់ ដែលកំពុងបង្កជាក្តីព្រួយបារម្ភ (ចុចអាន)
៧៖ ក្រសួងសុខាភិបាល៖ កម្ពុជាបានចំណាយថវិកាប្រមាណជាង ៧លានដុល្លារ ដើម្បីទិញសម្ភារប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ (ចុចអាន)
៨៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល៖ គិតមកពេលនេះ មានពលករខ្មែរនៅប្រទេសថៃ ប្រមាណ៩.២ម៉ឺននាក់ ត្រឡប់ចូលកម្ពុជា ហើយបានធ្វើចត្តាឡីស័កទាំងអស់ និងមិនមាននរណាម្នាក់ មានជំងឺកូវីដ១៩ នោះទេ (ចុចអាន)
៩៖ អ្នកនាំពាក្យក្រសួងសុខាភិបាល លើកទឹកចិត្តអ្នកដែលមានគម្រោងរៀបអាពាហ៍ពិពាហ៍ ឬពិធីផ្សេងទៀត ឲ្យពន្យារពេល ដើម្បីការពារជំងឺ COVID-19 (ចុចអាន)
១០៖ អ្នកនាំពាក្យក្រសួងសុខាភិបាល៖ ការវិលទៅរកជីវភាពធម្មតារបស់ប្រជាពលរដ្ឋ ត្រូវតែផ្សារភ្ជាប់ជាមួយវិធានការ ៣ចំណុច ក្នុងការការពារជំងឺកូវីដ១៩ (ចុចអាន)
១១៖ លោកស្រី ឱ វណ្ណឌីន អំពាវនាវប្រជាពលរដ្ឋ ចូលរួមទប់ស្កាត់កូវីដ១៩ កុំឲ្យមានរលកទី២ (ចុចអាន)
១២៖ ក្រសួងធនធានទឹក អំពាវនាវឲ្យប្រជាពលរដ្ឋរស់នៅបណ្តាខេត្តតំបន់វាលទំនាប ប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី១៣-១៦ ខែឧសភា (ចុចអាន)
* ព័ត៌មានអន្តរជាតិ (World News)
១៖ រុស្ស៊ី វ៉ាដាច់អ៉ីតាលី និងអង់គ្លេស ក្លាយជាប្រទេសមាន COVID-19 ច្រើនជាងគេលំដាប់ទី៣ លើពិភពលោក (ចុចអាន)
២៖ សិង្ហបុរីទទួលស្គាល់បញ្ហាលើឧបករណ៍ធ្វើតេស្តរក COVID-19 ដែលនាំឲ្យមនុស្ស ៣៣នាក់ចេញលទ្ធផល «វិជ្ជមាន»(ចុចអាន)
៣៖ ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជិត ៤.២លាននាក់ ស្លាប់ជាង ២៨ម៉ឺននាក់ និងជាសះស្បើយជិត ១.៥លាននាក់! (ចុចអាន)
៤៖ អាល្លឺម៉ង់មើលឃើញអត្រាឆ្លងជំងឺ COVID-19 កើនឡើងវិញ ក្រោយពីបានបន្ថូរបន្ថយវិធានការរឹតត្បិត (ចុចអាន)
៥៖ អភិបាលរដ្ឋញូយ៉កផ្ញើសារព្រមានអំពី «រោគសញ្ញាចម្លែកថ្មីពាក់ព័ន្ធ COVID-19 ដែលធ្វើឲ្យកុមារបាត់បង់ជីវិត» ទៅកាន់រដ្ឋ៤៩ ទៀតរបស់អាមេរិក (ចុចអាន)
៦៖ អនុប្រធានាធិបតីអាមេរិក Mike Pence អនុវត្តវិធានការនៅដាច់ពីគេ បន្ទាប់ពីអ្នកនាំពាក្យលោកឆ្លងជំងឺ COVID-19 (ចុចអាន)
៧៖ ប្រជាជនបារាំង ចាប់ផ្ដើមត្រឡប់ទៅរកជីវិតធម្មតាវិញ ខណៈ «វិធានការបិទប្រទេស» ត្រូវលុបចោលសន្សឹមៗ (ចុចអាន)
៨៖ លោកប្រធានាធិបតីចិន ស៊ី ជិនភីង តែងតែចងចាំដំបូន្មានរបស់ម្តាយ ក្នុងការបំពេញកាតព្វកិច្ចរបស់លោក (ចុចអាន)
៩៖ ក្មេងៗនៅអូស្ត្រាលីអាចចូលរៀនវិញជាបណ្តើរៗ ក្រោយអត្រាឆ្លង COVID-19 ប្រចាំថ្ងៃបន្តធ្លាក់ចុះទាប (ចុចអាន)
១០៖ ចិនរកឃើញអ្នកឆ្លង COVID-19 ថ្មីៗចំនួន ១៧នាក់កាលពីថ្ងៃអាទិត្យម្សិលមិញ (ចុចអាន)
១១៖ ជប៉ុនកំពុងពិចារណាដកខេត្ត ឬតំបន់ដែលមិនសូវរងគ្រោះដោយ COVID-19 ចេញពីគ្រាអាសន្នមុនកាលកំណត់ (ចុចអាន)
១២៖ នាវាពិឃាតអ៉ីរ៉ង់ច្រឡំបាញ់មីស៊ីល ចំនាវាមួយគ្រឿងទៀតអំឡុងការធ្វើសមយុទ្ធ នាំឲ្យមនុស្ស ២០នាក់ស្លាប់ (ចុចអាន)
១៣៖ អ្នកជំនាញសុខាភិបាលអូស្ត្រាលី រិះគន់ធ្ងន់ៗលើប្រជាជនមួយចំនួន ដែលនាំគ្នាធ្វើបាតុកម្ម ប្រឆាំងវិធានការរឹតត្បិតលើ COVID-19 (ចុចអាន)
១៤៖ ថៃ រកឃើញ COVID-19 ៦ករណីថ្មី, អ្នកឆ្លងសរុបកើនដល់ ៣,០១៥នាក់ (ចុចអាន)