(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ថ្នាក់ដឹកនាំ ចៅក្រម ក្រឡាបញ្ជី និងមន្ត្រីរាជការ សាលាដំបូងរាជធានីភ្នំពេញ ដែលបានឧបត្ថម្ភថវិកាចំនួន ៧៥,៩២០,០០០រៀល (ចិតសិបប្រាំលាន កៅសិបពីរម៉ឺនរៀល) ដល់កាកបាទក្រហមកម្ពុជា ដើម្បីចូលរួមអបអរសាទរខួបទី១៥៧ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២០ ក្រោមប្រធានបទ «ខ្ញុំ ស្រឡាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា»៕