(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ដែលបានឧបត្ថម្ភថវិកាចំនួន ១,៦០០ដុល្លារ (មួយពាន់ប្រាំមួយរយដុល្លារអាមេរិក) និង ១១,១០០,០០០រៀល (ដប់មួយលានដប់ម៉ឺនរៀល) ដល់កាកបាទក្រហមកម្ពុជា ដើម្បីចូលរួមអបអរសាទរខួបទី១៥៧ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២០ ក្រោមប្រធានបទ «ខ្ញុំ ស្រឡាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា»៕