(ភ្នំពេញ)៖ រយៈពេល១ថ្ងៃ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០នេះ នគរបាលចរាចរណ៍ទូទាំងប្រទេស បានរកឃើញយានយន្តល្មើស ចំនួន១,២២៩គ្រឿង ក្នុងនោះ មានម៉ូតូ ៨៩៤គ្រឿង និងរថយន្ត ៣៣៥គ្រឿង។ នេះបើតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
សម្រាប់បទល្មើសម៉ូតូ គឺភាគច្រើនមិនពាក់មួកសុវត្ថិភាព និងល្មើសផ្សេងៗ។ ដោយឡែកបទល្មើសរថយន្ត ភាគច្រើនអត់ខ្សែក្រវាត់ បើកលើសល្បឿន ផ្ទុកលើសចំណុះ និងមិនគោរពភ្លើងសញ្ញា។
បើសរុបយានយន្តល្មើសទាំងរយៈពេល ១១ថ្ងៃ (ថ្ងៃទី០១-១១ ខែឧសភា) មានចំនួន ១៩,៦៧៩រឿង ក្នុងនោះម៉ូតូចំនួន១៤,៤៩៧គ្រឿង និងរថយន្ត៥,១៨២គ្រឿង៕