(ភ្នំពេញ)៖ កម្លាំងនគរបាល និងកម្លាំងកងរាជអាវុធហត្ថ បានចុះឃាត់ខ្លួនជនជាតិចំនួន៥នាក់ ជាបន្ដបន្ទាប់ក្រោយ ជាប់ពាក់ព័ន្ធនឹងករណីជំរិតទារប្រាក់ ពីជនជាតិចិនដូចគ្នា នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ នៅចំណុចផ្លូវព្រះនរោត្ដម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ វិន តៃ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន មុខរបរ និងអាស័យដ្ឋានមិនស្គាល់។ ជនរងគ្រោះ ឈ្មោះ លី ឈិន ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកក្រុមហ៊ុនអ៊ូឆឹង ស្នាក់នៅបុរីអេលីហ្សេ ក្នុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
ប្រភពព័ត៌មានបានឲ្យដឹងថា កម្លាំងនគរបាល បង្រ្កាបបុរសជនជាតិចិនម្នាក់ ជាបក្សពួកចំណោម៨នាក់ ករណីចាប់បង្ខាំង និងចាប់មនុស្សជំរិតទារប្រាក់២០ម៉ឺនយ័ន យកមកសាកសួរនាំ នៅព្រហ្មទណ្ឌខណ្ឌ រួចជនសង្ស័យក៏បានឆ្លើយសារភាព ប្រាប់កម្លាំងនគរបាលបង្រ្កាបថា ជនសង្ស័យ៤នាក់មុន គឺជាបក្សពួកខ្លួនមែន។
លោក ផន អូន អធិការរងខណ្ឌ បានបញ្ជាក់ថា ជនសង្ស័យសរុប៥នាក់ កម្លាំងនគរបាលឃាត់បាន៣នាក់, កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ឃាត់បាន២នាក់ ក្នុងនោះ មានអាវុធខ្លីម៉ាកK៥៩ មួយដើម។
ចំណែកបុរសសង្ស័យដកហូតបានកូនកាំបិតចុចចំនួន១ និងកសាងសំណុំរឿងបញ្ជូល ទៅកាន់តុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់ ហើយបក្សពួកសេសសល់ និងខិតខំស្រាវជ្រាវបង្រ្កាបបន្ថែមទៀត៕