(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានលើកទឹកចិត្តឲ្យមានជំនួបទាំងអស់ របស់ថ្នាក់ដឹកនាំ ឬមន្ត្រីរាជការនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជាមួយប្រតិបត្តិករ ឬផ្នែកឯកជន ពាក់ព័ន្ធនឹងសមត្ថកិច្ចការងាររបស់ក្រសួង រៀបចំនៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លើកលែងតែមានបេសកកម្មផ្លូវការ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួង នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០នេះ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានគូសបញ្ជាក់ថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានជូនដំណឹងដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំងប្រតិបត្តិករ និងផ្នែកឯកជន ក្នុងវិស័យប្រៃសណីយ៍ និងទូរគមនាគមន៍បានឲ្យដឹងបន្ថែមថា រាល់ឯកសារចូលក្រសួងទាំងអស់ ត្រូវដាក់តាមនាយកដ្ឋានរដ្ឋបាល នៃអគ្គនាយកដ្ឋានរដ្ឋបាល៕
សូមអានសេចក្តីជូនដំណឹងខាងក្រោម៖