Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមមន្ត្រីចម្រុះចុះពិនិត្យ រកទំនិញខូចគុណភាព នៅផ្សារ២កន្លែង ជាប់ជាយដែនថៃ ខេត្តបន្ទាយមានជ័យ

13-01-2016 16:53

(បន្ទាយមានជ័យ)៖ ក្រុមមន្ត្រីចម្រុះ បានបន្តបើកកយុទ្ធនាការ ចុះពិនិត្យរកទំនិញខូចគុណភាព នៅផ្សារ២កន្លែង ជាប់ជាយដែននៅថ្ងៃទី១៣ ខែមករាឆ្នាំ២០១៦ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

លោក ហុង លៀង អនុប្រធានទីផ្សារសាខាកាំកុងត្រូល ខេត្តបន្ទាយមានជ័យ បានថ្លែងថា ដោយមានការណែនាំពី នាយកដ្ឋានសាខាកាំកុងត្រូល និងលោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្តរួចមក មន្ត្រីជំនាញសហការមន្ត្រីមន្ទីពាណិជ្ជកម្មខេត្ត និងកម្លាំងនគបាលសេដ្ឋកិច្ចក្រសួង-ខេត្ត ចុះពិនិត្យទំនិញខូចគុណភាព នៅផ្សារអូរបីជាន់ ឃុំអូរបីជាន់ និងផ្សារគុត្តសោធ ឃុំនិមិត្តស្រុកអូរជ្រៅ។

លោក ស៊ាន ស៊ីណាត បានឲ្យដឹងថា ក្រោយពេលដែលចុះពិនិត្យផ្សារ ចំនួន២កន្លែងរួចមក កម្លាំចម្រុះ បានរកឃើញទំនិញ ដែលផុតការបរិច្ឆេទ និងខូចគុណភាព និងទំនិញដែលហាមឃាត់ ប៉ះពាល់សុខភាពប្រជាពលរដ្ឋ ហើយត្រូវបានរឹបអូសយករក្សាទុក ដើម្បីបំផ្លាញចោល។ លោក ហុង លៀង បានបន្តថា នៅពេលដែលមន្ត្រីជំនាញចុះពិនិត្យ រកឃើញទំនិញខូចគុណភាព និងទំនិញហាមឃាត់ត្រូវបានណែនាំ និងហាមឃាត់អ្នកលក់ដូរ បើមានលក់លើកទី២និង៣ ទៀតមន្ត្រីជំនាញរកឃើញ និងមានវិធានការតាមច្បាប់ ក្នុងក៏ធ្វើកិច្ចសន្យា ជាមួយអាជីវករផងដែរ៕