(ភ្នំពេញ)៖ រយៈពេល១ថ្ងៃ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០នេះ នគរបាលចរាចរណ៍ទូទាំងប្រទេស បានរកឃើញយានយន្តល្មើស ចំនួន១,២២៨គ្រឿង ក្នុងនោះ មានម៉ូតូ ៨៤២គ្រឿង និងរថយន្ត ៣៨៦គ្រឿង។ នេះបើតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
សម្រាប់បទល្មើសម៉ូតូ គឺភាគច្រើនមិនពាក់មួកសុវត្ថិភាព និងល្មើសផ្សេងៗ។ ដោយឡែកបទល្មើសរថយន្ត ភាគច្រើនអត់ខ្សែក្រវាត់ បើកលើសល្បឿន ផ្ទុកលើសចំណុះ និងអត់ផ្លាកលេខជាដើម។
បើសរុបយានយន្តល្មើសទាំងរយៈពេល ១០ថ្ងៃ (ថ្ងៃទី០១-១០ ខែឧសភា) មានចំនួន ១៨,៤៥០រឿង ក្នុងនោះម៉ូតូចំនួន១៣,៦០៣គ្រឿង និងរថយន្ត៤,៨៤៧គ្រឿង៕