(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០នេះ បានថ្លែងអំណរគុណជាថ្មីម្តងទៀត ចំពោះជនរួមជាតិទាំងអស់ ដែលបានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះមរណភាព ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលត្រូវជាម្តាយក្មេករបស់សម្តេច ក្នុងឱកាសបុណ្យគម្រប់៧ថ្ងៃ នៅថ្ងៃនេះ។
លោកយាយព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី បានទទួលអនិច្ចកម្ម កាលពីយប់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ នៅវេលាម៉ោង ០២:១២នាទី ទៀបភ្លឺ ក្នុងជន្មាយុ ៩៦ឆ្នាំ ដោយជរាពាធ។ សពលោកយាយ ត្រូវបានរៀបចំធ្វើបុណ្យយ៉ាងអធឹកអធមតាមប្រពៃណី។ សម្តេចសូមឧទ្ទិសបួងសួងជូនដួងវិញ្ញាក្ខន្ធ អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី សូមបានទៅកាន់ឋានបរមសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ក្នុងឱកាសនោះ សម្តេចតេជោ ក៏បានបង្ហាញបទចម្រៀង ក្រោមចំណងជើងថា «កូននឹងចងចាំបណ្តាំជីវិត» ច្រៀងដោយ លោកស្រី ហឹម ស៉ីវន ដើម្បីជាការរលឹកនឹកដល់គុណ លោកយាយព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលជាម្តាយក្មេករបស់សម្តេចផងដែរ៕
ខាងក្រោមនេះជាបទចម្រៀង ក្រោមចំណងជើងថា «កូននឹងចងចាំបណ្តាំជីវិត» ច្រៀងដោយ លោកស្រី ហឹម ស៉ីវន៖