(ភ្នំពេញ)៖ ស្រាបៀរកម្ពុជា បានប្រគល់រង្វាន់ធំរថយន្តទំនើប Porsche Macan ដល់អ្នកឈ្នះទី២ គឺលោក ពុំ ឆុង កាលពីរាត្រីថ្ងៃសៅរ៍ ទី៩ ខែឧសភាម្សិលមិញ លើឆាកប្រគំតន្រ្តី Cambodia Brew The Beat ក្នុងស្ទូឌីយោហង្សមាស។

នាយកផ្នែកលក់ក្រុមហ៊ុនខ្មែរប៊ែវើរីជីស លោកបណ្ឌិត អឹម សុធារិទ្ធ បានថ្លែងថា៖ «ខ្ញុំពិតជារីករាយដែលបានប្រគល់ជូនរង្វាន់រថយន្ត Porsche ដល់អតិថិជនដែលមានសំណាងបានត្រូវរង្វាន់ដ៏ធំនេះ ហើយខ្ញុំជឿជាក់ថា រង្វាន់នេះនឹងជួយសម្រួលដល់ជីវភាពរបស់គាត់ឱ្យប្រសើរឡើង។ ខ្ញុំរំពឹងថា នឹងអាចរកឃើញអ្នកឈ្នះទី៣ ក្នុងពេលឆាប់ៗនេះផងដែរ»

គួររំឭកថា លោក ពុំ ឆុង បានគាស់ឈ្នះរង្វាន់រថយន្ត Porsche Macan ស៊េរីចុងក្រោយបំផុតកាលពីថ្ងៃទី១៨មករា ចំថ្ងៃប្រគល់រង្វាន់ដល់អ្នកឈ្នះទីមួយតែម្តង។ លោក ពុំ ឆុង ជាពលរដ្ឋរស់នៅភូមិគោកឃ្លាងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕

ពិសាស្រាបៀរកម្ពុជាដោយការទទួលខុសត្រូវ!