(ប៉ាគីស្ថាន)៖ មនុស្សយ៉ាងហោចណាស់ ១៥នាក់បានស្លាប់ នៅក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកអត្តឃាតមួយនៅក្បែរមជ្ឈមណ្ឌល លុបបំបាត់ជំងឺគ្រុនស្វិតដៃជើង ស្ថិតនៅភាគខាងភាគខាងលិចនៃទីក្រុង Quetta ប្រទេសប៉ាគីស្ថាន នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃទី១៣ ខែមករា។
សាក្សី និងប៉ូលិសប្រចាំតំបន់បានឲ្យដឹងថា ជនបំផ្ទុះគ្រាប់បែកអត្តឃាត បានបន្លំខ្លួនចូលក្នុងហ្វូងមនុស្ស ដែលមកជួបជុំគ្នាដើម្បីដង្ហែក្បូង ក្នុងយុទ្ធនាការប្រឆាំងជំងឺគ្រុនស្វិតដៃជើង ទើបបណ្ដាលឲ្យមានមនុស្សស្លាប់រហូតដល់ ១៥នាក់៕