Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមប្រតិភូសមាគម រ៉ូតារីសង្កែបាត់ដំបង សុំបើកទីស្នាក់ការមួយ នៅខេត្តបាត់ដំបង បម្រើផលប្រយោជន៍ និងផ្តល់សេវាជូនប្រជាពលរដ្ឋ

13-01-2016 16:05

(បាត់ដំបង)៖ ក្រុមប្រតិភូសមាគមរ៉ូតារី សង្កែបាត់ដំបង បានសុំបើកទីស្នាក់ការមួយ នៅខេត្តបាត់ដំបង បម្រើផលប្រយោជន៍ ដល់យុវជនទូទៅ នៅតាមសហគមនានា ក្នុងមូលដ្ឋាន ដោយផ្តោតចម្បងទៅលើ ការបង្ការ និងព្យាបាលជម្ងឺ ការអប់រំ សុខភាពមាតា និងកុមារ ការអប់រំមូលដ្ឋាន និងអក្ខកម្ម កម្មវិធីអាហាររូបករណ៍ សម្រាប់គ្រឹះស្ថានឧត្តមសិក្សា កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈ គម្រោងផ្គត់ផ្គង់សម្ភារៈសិក្សាសម្រាប់កុមារ នៅតាមសាលាជនបទ គម្រោងទឹកស្អាត អនាម័យ បរិស្ថាន។ល។

នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦នេះ ក្រុមប្រតិភូសមាគម រ៉ូតារីសង្កែបាត់ដំបង ចូលជួបសម្តែងការគួរសម និងរាយការណ៍ជូន អភិបាលខេត្តបាត់ដំបង ក្រោមវត្តមានរបស់លោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង និងលោក ប៊ុត គឹមស៊ាន អភិបាលរងខេត្ត។

លោក ប៊ុនទិត្យារិទ្ធ នាយកប្រតិបត្តិអង្គការផ្ទះទឹកដូង និងជាប្រធានក្លឹបរ៉ូតារីសង្កែ បាត់ដំបង Rotary Club of sangke Battambang បានរាយការណ៍ជូនដំណឹងដល់ លោកអភិបាលខេត្តបាត់ដំបងនិងមន្រ្តីជំនាញពាក់ព័ន្ធសាលាខេត្តមួយចំនួន ហើយថា ការបើកក្លឹបនេះជាផ្លូវការ នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៦ នៅសណ្ឋាគារស្ទឹងសង្កែ ហើយបានគោរពអញ្ជើញលោក អភិបាលខេត្តចូលរួមជាអធិបតីផងដែរ។

លោក ច័ន្ទ សុផល បានស្វាគមដោយរីករាយ ចំពោះក្រុមប្រតិភូទាំងអស់ ហើយក្នុងនាមរដ្ឋបាលបាលខេត្ត សូមផ្តាំផ្ញើដល់អស់លោកទាំងអស់​ ធ្វើយ៉ាងណាឲ្យ បានត្រឹមត្រូវតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជាយើង។ លោក ច័ន្ទ សុផល បានបន្តថា ក្លឹបរ៉ូតារីក្លឹប Rotary Club ដែលមានសមាសភាពសមាជិក មកពីពាណិជ្ជករ ក្រុមហ៊ុន ផ្សេងៗគ្នាបានចូលរួម ជាមោទភាពមួយដ៏ល្អ និងជាដៃគូមួយសម្រាប់កសាងនិងអភិវឌ្ឍន៍វិស័យនានា របស់ក្លឹបបានមកជួយដល់ខេត្តបាត់ដំបង ឲ្យកាន់តែមានការ​ រីកចម្រើនល្អប្រសើរឡើង នាពេលអនាគត៕