(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យ ទី១០ ខែឧសភា ឆ្នាំ២០២០នេះ ក៏ដូចទៅនឹងថ្ងៃអាទិត្យសប្តាហ៍មុនៗដែរ Fresh News សូមលើកយក ព័ត៌មានសំខាន់ៗដែលកើតឡើង ក្នុង១សប្តាហ៍មកនេះ ចំនួន១០រឿង ដើម្បីផ្សាយរំលឹកជូនដល់មិត្តអ្នកអានទាំងអស់ជាថ្មីម្តងទៀត។

ព័ត៌មានសំខាន់ៗទាំង១០នោះ រួមមានដូចតទៅ៖

១៖ លោក កឹម សុខា ចូលគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ម្តាយក្មេកសម្តេចតេជោ ហ៊ុន សែន, ពិភាក្សាជិត៥០នាទី (ចុចអាន)

២៖ ថ្ងៃនេះក្រសួងសុខាភិបាលបន្តប្រកាសថា មិនមានករណីឆ្លងជំងឺកូវីដ១៩ ហើយក៏ពុំមានករណីជាសះស្បើយដែរ (ចុចអាន)

៣៖ រដ្ឋមន្រ្តីការពារជាតិចិន ទូរស័ព្ទមក រដ្ឋមន្រ្តីការពារជាតិកម្ពុជា ពិភាក្សាអំពីការរួមកម្លាំងគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ (ចុចអាន)

៤៖ សម្តេចតេជោ ក្រើនរំលឹកប្រជាពលរដ្ឋ កុំឱ្យធ្វេសប្រហែសចំពោះជំងឺកូវីដ១៩ (ចុចអាន)

៥៖ លោក ម៉ៃ តុលា ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួន ករណីឃុបឃិតគ្នាកិបកេងលុយរាប់ម៉ឺនដុល្លារ របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (ចុចអាន)

៦៖ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ៖ ១សប្តាហ៍នៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ យានយន្ដល្មើស ១៣,៩៦៨គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ (ចុចអាន)

៧៖ ប្រមុខការទូតចិន ទូលព្រះមហាក្សត្រខ្មែរថា «មិត្តភាពចិន-កម្ពុជា ជាមិត្តភាពមិនអាចបំបែកបាន» (ចុចអាន)

៨៖ ប្រមុខរដ្ឋស្តីទីបញ្ចប់មុខតំណែង William Guang ពីសមាជិកនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ (ចុចអាន)

៩៖ ទាហានមួកខៀវកម្ពុជាឆ្លងជំងឺកូវីដ១៩ នៅម៉ាលី ពីររូបបានជាសះស្បើយ ខណៈមួយរូបទៀតកំពុងបន្តតាមដាន (ចុចអាន)

១០៖ សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់បងប្អូនជនរួមជាតិ ដែលបានចូលរួមរំលែកទុក្ខ ចំពោះមរណភាពម្តាយក្មេករបស់សម្តេច (ចុចអាន)