(ភ្នំពេញ)៖ រយៈពេល១ថ្ងៃ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០នេះ នគរបាលចរាចរណ៍ទូទាំងប្រទេស បានរកឃើញយានយន្តល្មើស ចំនួន១,៣៩៩គ្រឿង ក្នុងនោះ មានម៉ូតូ៩៤២គ្រឿង និងរថយន្ត៤៥៧គ្រឿង។ នេះបើតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

សម្រាប់បទល្មើសម៉ូតូ គឺភាគច្រើនមិនពាក់មួកសុវត្ថិភាព និងល្មើសផ្សេងៗ។ ដោយឡែកបទល្មើសរថយន្ត ភាគច្រើនអត់ខ្សែក្រវាត់ បើកលើសល្បឿន ផ្ទុកលើសចំណុះ និងអត់ផ្លាកលេខជាដើម។

បើសរុបយានយន្តល្មើសទាំងរយៈពេល៩ថ្ងៃ (ថ្ងៃទី០១-០៩ ខែឧសភា) មានចំនួន១៧,២២២រឿង ក្នុងនោះម៉ូតូចំនួន១២,៧៦១គ្រឿង និងរថយន្ត៤,៤៦១គ្រឿង៕