(ភ្នំពេញ)៖ មិនថាលោកអ្នកមានបំណងចង់ទិញខុនដូសម្រាប់រស់នៅផ្ទាល់ខ្លួន ជួលបន្ត ឬលក់យកប្រាក់ចំណេញឡើយនេះ ជាឱកាសដ៏ល្អកម្ររកបាន ក្នុងការទទួលបានប្រាក់ចំណេញយ៉ាងច្រើនសន្ធឹកសន្ធាប់ ពីព្រឹត្តិការណ៍ Black Friday Property Sale ជាកម្មវិធីលក់អចលនទ្រព្យបញ្ចុះតម្លៃអនឡាញដំបូងគេបំផុតនៅកម្ពុជា ដែលរៀបចំឡើង ដោយក្រុមហ៊ុន Realestae.com.kh ។
ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ នឹងត្រូវធ្វើឡើងនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង៤៖០០រសៀល រហូតដល់៨៖០០យប់ ដែលនាំមកជូនលោកអ្នក នូវការបញ្ចុះតម្លៃដ៏ច្រើនមហាសាល ពីគម្រោងអចលនទ្រព្យធំៗមកពីទូទាំងកម្ពុជា។ គម្រោងមួយក្នុងចំណោមគម្រោងជាច្រើន ដែលចូលរួមក្នុងកម្មវិធីខាងលើគឺ The Hexa ដែលជាគម្រោងខុនដូប្រណីតកម្ពស់ ៣១ជាន់ មានទីតាំងស្ថិតនៅចន្លោះខណ្ឌទួលគោក និងតំបន់ទីក្រុងរណបកាំកូស៊ីធី មានយូនីតសរុបចំនួន ៦១៤ ដែលបែងចែកជាយូនីតបន្ទប់គេង១ រហូតដល់បន្ទប់គេង៣ និងតម្លៃចាប់ពី៣៥,០០០ដុល្លារអាមេរិកតែប៉ុណ្ណោះ។
គ្រប់យូនីតទាំងអស់របស់គម្រោង The Hexa ត្រូវបានរចនាឡើងយ៉ាងទាក់ទាញជាមួយការបំពាក់គ្រឿងបរិក្ខារ និងសង្ហារិមទំនើបៗដែលមានគុណភាពខ្ពស់។ នៅលើអគារមានសេវាកម្មជាច្រើន ដូចជា ក្លឹបហាត់ប្រាណ អាងហែលទឹក ស្កាយបារ សួនច្បារ និងសេវាកម្មកម្សាន្តជាច្រើនទៀត ដែលនាំជីវិតលោកអ្នកឆ្ពោះទៅរកសុភមង្គល ភាពពេញលេញ និងភាពទាន់សម័យ។ ក្រៅពីនេះ នៅក្នុងអគារក៏មានសេវាសន្ដិសុខ២៤ម៉ោង ព្រមទាំងចំណតរថយន្ដ កម្ពស់៤ជាន់ ដែលអាចបង្កភាពងាយស្រួល ដល់ការចេញចូលថែមទៀតផង។
កាន់តែពិសេស ដោយសារគម្រោងនេះមានទីតាំងយ៉ាងល្អប្រសើរ ស្ថិតនៅក្នុងតំបន់ទីប្រជុំជនរាជធានីភ្នំពេញ វាផ្ដល់អំណោយផលយ៉ាងខ្លាំងសម្រាប់ការជួលរកចំណូលប្រចាំខែ។
យោងតាមព័ត៌មានចុងក្រោយនៃអត្រាជួលក្នុងរាជធានីភ្នំពេញ សម្រាប់យូនីតដែលមានបន្ទប់គេងមួយអាចជួលបានក្នុងតម្លៃ ៣៥០ដុល្លារក្នុងមួយខែ និងយូនីតមានបន្ទប់គេង២ អាចជួលបានក្នុងតម្លៃ ៦០០ ដល់ ៨៥០ដុល្លារក្នុងមួយខែ។ នេះមានន័យថា អ្នកអាចរកចំណូលវិលត្រឡប់មកវិញជាប្រចាំឆ្នាំប្រហែល៩%។
គួរបញ្ជាក់ថា ចំនួនយូនីតដែលនឹងត្រូវលក់បញ្ចុះតម្លៃក្នុងព្រឹត្តិការណ៍ The Black Friday Property Sale មានចំនួនកំណត់ ហើយអត្រានៃការបញ្ចុះតម្លៃ នឹងត្រូវបានបង្ហាញនៅថ្ងៃព្រឹត្តិការណ៍ផ្ទាល់៕
ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់៖ +855 78 637 323/ +855 93 552 305/+855 77 241 285 / +855 92 921 000 ឬចូលទៅកាន់វេបសាយ៖ https://propertysale.realestate.com.kh/km/km