Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចូលរួមលុបបំបាត់គ្រឿងញៀន ដើម្បីអនាគតកូនចៅយើង! ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស សម្រាប់ថ្ងៃទី៨ ខែឧសភា៖ បង្ក្រាប៣០ករណី ឃាត់ខ្លួន៦០នាក់

08-05-2020 17:36

(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៣០ករណី ក្នុងនោះ ករណីប្រើប្រាស់៧ករណី, ជួញដូរ២៣ករណី និងឃាត់ខ្លួនជនសង្ស័យ៦០នាក់។

របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន៣,៨១១ករណី ឃាត់មនុស្ស៧,៥០៩នាក់ (ស្រី៤៧៦នាក់)៕