(ភ្នំពេញ)៖ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ប្រកាសនៅក្នុងវិមានរដ្ឋសភានាព្រឹកថ្ងៃនេះថា រដ្ឋាភិបាលនឹងលុបចោលកិច្ចសន្យា ជាមួយក្រុមហ៊ុន AZ លើបញ្ហាផ្លូវជាតិលេខ៤ ចាប់ពីម៉ោង ០០:០០នាទី យប់ថ្ងៃនេះតទៅ ដោយមិនមានការបង់ប្រាក់ សម្រាប់រថយន្តទាំងអស់ ដែលធ្វើដំណើរឆ្លងផ្លូវជាតិលេខ៤។
យោងតាមសេចក្តីប្រកាសផ្លូវការ របស់រាជរដ្ឋាភិបាល ដែលអង្គភាព Fresh News ទើបទទួលមុននេះបន្តិចបានឲ្យដឹងថា៖ ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានចុះហត្ថលេខាជាផ្លូវការលើសេចក្តី សម្រេចផ្លូវការ ស្តីពីការលុបចោលនូវកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុន AZ Distribution Co.,។
ខាងក្រោមនេះ ជាសេចក្តីសម្រេចផ្លូវការ ស្តីពីការលុបចោលនូវកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុន AZ