(ភ្នំពេញ)៖ នាឱកាសដ៏ប្រពៃថ្លៃថ្លា នៃពិធីខួបកំណើតរបស់ លោកជំទាវ អ៊ូ សាន សាយ ឈុំ, លោក ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភា និងភរិយា សូមសម្តែងនូវមនោសញ្ជាតនាសប្បាយរីករាយ ក្នុងឱកាសដ៏សិរីមង្គលនៃ ខួបកំណើតគម្រប់៧១ឆ្នាំ របស់លោកជំទាវ សូមប្រកបដោយកាយពលមាំមួន បញ្ញាញាណភ្លឺថ្លា ប្រាជ្ញាឈ្លាសវៃ សុខភាពល្អបរិបូរណ៍ និងមានអាយុយឺនយូរ។
នៅក្នុងឱកាសនោះ លោក ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភា និងភរិយា សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក គុណបុណ្យព្រះរតនត្រៃកែវទាំង៣ ព្រមទាំងទេវតារក្សាព្រះរាជាណាចក្រកម្ពុជា សូមអភិបាលគ្រងរក្សាប្រោះព្រំពរជ័យជូន លោកជំទាវ អ៊ូ សាន សាយ ឈុំ និងសម្តេចវិបុលសេនាភក្តី សាយ ឈុំ ព្រមទាំងបុត្រា បុត្រី ចៅប្រុស ជាទីស្រឡាញ់ទាំងអស់ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕