(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ប្រចាំថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។
* ព័ត៌មានជាតិ (Cambodia News)
១៖ ថ្ងៃនេះក្រសួងសុខាភិបាលបន្តប្រកាសថា មិនមានករណីឆ្លងជំងឺកូវីដ១៩ ហើយក៏ពុំមានករណីជាសះស្បើយដែរ (ចុចអាន)
២៖ អ្នកនាំពាក្យក្រសួងសុខាភិបាល៖ ពលរដ្ឋមិនត្រូវភ្លេចខ្លួនចំពោះលទ្ធភាពចម្លងវីរុស COVID-19 ល្គឹកណាសកលលោក នៅតែមានការរាតត្បាតវីរុសនេះ (ចុចអាន)
៣៖ ឧកញ៉ា តែ តាំងប៉៖ ទំហំសហហរិញ្ញប្បទានរបស់ធនាគារ SMEs កើនដល់១៥០លានដុល្លារ សម្រាប់ជួយដល់វិស័យ SMEs (ចុចអាន)
៤៖ មន្រ្ដីក្រសួងឧស្សាហកម្ម៖ ពលរដ្ឋកម្ពុជាគួរតែងាកមកគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុកឲ្យបានច្រើន ទោះតម្លៃថ្លៃជាងផលិតផលនាំចូលបន្តិចក្តី (ចុចអាន)
៥៖ ប្រធានប្រតិបត្តិមូលនិធិគន្ធបុប្ផាស្វីស ដែលបន្តតំណែងពីវេជ្ជបណ្ឌិត Beat Richner បានទទួលមរណភាព នៅប្រទេសស្វីស ក្នុងវ័យ៧៣ឆ្នាំ (ចុចអាន)
៦៖ អ្នកនាំពាក្យក្រសួងបរិស្ថាន៖ ៤ខែនេះ មន្ត្រីឧទ្យានុរក្សចុះល្បាត៥១១លើក និងបង្ក្រាបបទល្មើសបាន៣៩៩ករណី នៅតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ (ចុចអាន)
៧៖ ក្រោយរឹតបន្តឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ ចំនួនអ្នកប្រលងយកប័ណ្ណបើកបរកើនខ្ពស់, ក្រសួងថា ជាសញ្ញាណល្អ (ចុចអាន)
* ព័ត៌មានអន្តរជាតិ (World News)
១៖ ចំនួនករណីឆ្លងជំងឺ COVID-19 នៅសិង្ហបុរីកើនឡើងយ៉ាងគំហុកបន្ថែមទៀត ក្រោយរកឃើញអ្នកឆ្លងថ្មី ៧៤១នាក់ក្នុងពេលតែ១ថ្ងៃ (ចុចអាន)
២៖ ឥណ្ឌាបន្តរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗរាប់ពាន់នាក់ក្នុង១ថ្ងៃ, ចំនួនសរុបកើនដល់ ៥២,៩៥២ករណី, ស្លាប់ ១,៧៨៣នាក់ (ចុចអាន)
៣៖ លោក ដូណាល់ ត្រាំ៖ វីរុសកូរ៉ូណាអាក្រក់ជាងការវាយប្រហារដោយជប៉ុនលើ Pearl Harbor និងមហាភេរវកម្ម១១កញ្ញាទៅទៀត (ចុចអាន)
៤៖ ប្រទេសថៃទទួលជោគជ័យ លើការធ្វើតេស្តវ៉ាក់សាំង COVID-19 លើខ្លួនសត្វកណ្តុរ និងកំពុងត្រៀមធ្វើតេស្តលើមនុស្ស (ចុចអាន)
៥៖ ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ ៣.៨១លាននាក់ ក្នុងនោះស្លាប់ជាង ២៦ម៉ឺននាក់ និងជាសះស្បើយជិត ១.៣លាននាក់! (ចុចអាន)
៦៖ ថៃរកឃើញអ្នកឆ្លង COVID-19 ថ្មីៗតែ៣នាក់ប៉ុណ្ណោះ នៅក្នុងសេចក្តីប្រកាស ថ្ងៃព្រហស្បតិ៍នេះ (ចុចអាន)
៧៖ ករណីលាប់ជំងឺ COVID-19 ឡើងវិញជាបន្តបន្ទាប់ កំពុងក្លាយជាបញ្ហាថ្មីសម្រាប់កូរ៉េខាងត្បូង! (ចុចអាន)
៨៖ អតីតយោធា២រូប ដែលបង្កើតកងកម្លាំងប្រដាប់អាវុធខុសច្បាប់ ត្រូវតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារម្នាក់ៗ ១៦ឆ្នាំ (ចុចអាន)
៩៖ ជប៉ុនបន្តរកឃើញអ្នកឆ្លង COVID-19 រាប់រយនាក់ក្នុងមួយថ្ងៃ នាំឲ្យចំនួនករណីឆ្លងសរុបកើនដល់ ១៥,៤៧៤នាក់! (ចុចអាន)
១០៖ ក្រោយស្ងប់ស្ងាត់អស់ ១៦ថ្ងៃ ប្រ៊ុយណេរកឃើញអ្នកឆ្លង COVID-19 ចំនួនម្នាក់ថ្មីទៀត, ចំនួនសរុប ១៣៩ករណី (ចុចអាន)
១១៖ មន្ទីរបញ្ចកោណ៖ កាលពីឆ្នាំ២០១៩ យោធាអាមេរិកសម្លាប់ជនស៊ីវិល ១៣២នាក់ ដែលតិចជាងរបាយការណ៍ NGO នានា (ចុចអាន)
១២៖ លោក Mustafa al-Kadhimi ស្បថឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មី នៃប្រទេសអ៉ីរ៉ាក់ (ចុចអាន)
១៣៖ ចិនរកឃើញករណីនាំចូល COVID-19 ចំនួន២នាក់កាលពីថ្ងៃពុធម្សិលមិញ និងគ្មានករណីឆ្លងក្នុងស្រុក ឬក៏មនុស្សស្លាប់ឡើយ (ចុចអាន)
១៤៖ ការសិក្សាថ្មី៖ COVID-19 ឆ្លងរាលដាលឆាប់រហ័សនៅជុំវិញពិភពលោក តាំងតែពីចុងឆ្នាំមុនមកម្ល៉េះ (ចុចអាន)
១៥៖ សហរដ្ឋអាមេរិក៖ កុមារ ៦៤នាក់ មានរោគសញ្ញាសង្ស័យពាក់ព័ន្ធនឹង COVID-19 (ចុចអាន)
១៦៖ វេណេស៊ុយអេឡាចោទអាមេរិកថា ជាអ្នករៀបចំផែនការផ្តួលរំលំ រដ្ឋាភិបាលទីក្រុងការ៉ាកាស់ និងប៉ុនប៉ងចាប់ខ្លួនលោក នីកូឡាស់ ម៉ាឌូរ៉ូ (ចុចអាន)
១៧៖ ធ្លាយហ្គាសក្នុងរោងចក្រគីមីមួយនៅឥណ្ឌា ផ្តាច់ជីវិតមនុស្ស៥នាក់ និងរបួស ១,០០០នាក់, ចំនួនអ្នកស្លាប់អាចនឹងកើនឡើងជាងនេះ (ចុចអាន)
១៨៖ អ្នកធ្លាប់មានប្រវត្តិឆ្លងជំងឺ COVID-19 មិនអាចចូលបម្រើក្នុងកងទ័ពអាមេរិកឡើយ, នេះបើតាម Military Times (ចុចអាន)
១៩៖ ចិនបញ្ជាក់ជាថ្មី៖ យើងតែងតែធ្វើការដោយបើកចំហជានិច្ចជាមួយ WHO ជុំវិញ COVID-19 (ចុចអាន)
២០៖ រុស្ស៊ី មានអ្នកឆ្លង COVID-19 ១៧៧,១៦០នាក់, វ៉ាដាច់ប្រទេសបារាំង និងអាល្លឺម៉ង់ (ចុចអាន)