(ភ្នំពេញ)៖ រយៈពេល១ថ្ងៃ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០នេះ នគរបាលចរាចរណ៍ទូទាំងប្រទេស បានរកឃើញយានយន្តល្មើស ចំនួន១១២០គ្រឿង ក្នុងនោះមានម៉ូតូ៨០៣គ្រឿង និងរថយន្ត៣១៧គ្រឿង។ នេះបើតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
សម្រាប់បទល្មើសម៉ូតូ គឺភាគច្រើនមិនពាក់មួកសុវត្ថិភាព និងល្មើសផ្សេងៗ។ ដោយឡែកបទល្មើសរថយន្ត ភាគច្រើនអត់ខ្សែក្រវាត់ បើកលើសល្បឿន ផ្ទុកលើសចំណុះ និងអត់ផ្លាកលេខជាដើម។
បើសរុបយានយន្តល្មើសទាំងរយៈពេល៧ថ្ងៃ (ថ្ងៃទី០១-០៧ ខែឧសភា) មានចំនួន១៣,៨៣២គ្រឿង ក្នុងនោះម៉ូតូចំនួន១០,២៩៥គ្រឿង និងរថយន្ត៣,៧០៥គ្រឿង៕