(ភ្នំពេញ)៖ ដើម្បីឲ្យអតិថិជនកាន់តែសប្បាយរីករាយថែមទៀត ក្រុមហ៊ុនសែលកាត នឹងធ្វើការផ្តល់ជូននូវការភ្ជាប់គម្រោង Cellcard 4U ចំនួន៥រង្វាន់ ដោយឥតគិតថ្លៃ រៀងរាល់ថ្ងៃ នៅក្នុងខែឧសភានេះ។
ប្រូម៉ូសិនពិសេសថ្មីនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីបង្ហាញជូនដល់អតិថិជន ឲ្យបានជ្រាបច្បាស់នូវអត្ថប្រយោជន៍ ដែលនឹងទទួលបាន រួមជាមួយនឹងការផ្តល់ជូន គាប់ចិត្តបន្ថែមចំនួន២ទៀត៖
១៖ អតិថិជនអាចរក្សាទឹកប្រាក់នៅសល់ ដោយយកទៅបូកបញ្ចូលនៅក្នុងគម្រោងបន្ទាប់។ ហើយពួកគេថែមទាំងអាចបូកបញ្ចូល ទៅក្នុងគម្រោងបន្ទាប់ បានក្នុងរយៈពេលរហូតដល់ទៅ១២ខែពេញទៀតផង។
២៖ សែលកាត នឹងមិនគិតថ្លៃភ្ជាប់គម្រោងសម្រាប់រៀងរាល់សប្តាហ៍ទី៤ ពោលគឺមានន័យថា អ្នកបង់ប្រាក់សម្រាប់រយៈពេល៣សប្តាហ៍ ហើយនឹងទទួលបាន ការប្រើប្រាស់១សប្តាហ៍ ដោយឥតគិតថ្លៃទាំងស្រុង។
ទន្ទឹមនឹងនោះ អតិថិជន ក៏ទទួលបាននូវសេវាកម្ម Missed Call Alerts ដ៏ពេញនិយមដោយឥតគិតថ្លៃ ដែលជាអត្ថប្រយោជន៍បន្ថែមផងដែរ។
ដើម្បីមានឱកាសក្លាយជាអ្នកមានសំណាង ឈ្នះនូវរង្វាន់ប្រចាំថ្ងៃ ដែលមានចំនួន៥រង្វាន់នេះ អតិថិជនត្រូវភ្ជាប់គម្រោង Cellcard 4U ហើយប្តូររូប Profile នៅលើហ្វេសប៊ុក ដោយប្រើស៊ុមរូបថតពិសេស 4U ហើយបន្ទាប់មកធ្វើការចែករំលែករូបភាពនេះ ជាមួយមិត្តភក្តិនៅលើបណ្តាញសង្គម។
ស៊ុមរូបថត 4U មើលទៅទាក់ទាញគួរឲ្យចង់ប្រើ និងមានពណ៌ស្រស់ឆើតឆាយ ដែលអាចជួយបង្កើននូវភាពរីករាយ ក្នុងពេលកំពុងស្នាក់នៅក្នុងផ្ទះ ជាពិសេសសម្រាប់សិស្សនិស្សិត ដែលកំពុងឈប់សម្រាកក្នុងវិស្សមកាលនេះតែម្តង។
គម្រោង Cellcard 4U ត្រូវបានបើកសម្ពោធដាក់ជូនឲ្យប្រើប្រាស់ នៅក្នុងអំឡុងនៃការចាប់ផ្តើមរាតត្បាតជំងឺកូវីដ-១៩។ គម្រោងនេះ គឺជាផ្នែកមួយនៃយុទ្ធនាការ ជួយដល់អតិថិជនឲ្យរក្សានូវទំនាក់ទំនងបានល្អ ជាមួយមនុស្សជុំវិញ ទទួលបាននូវព័ត៌មានសំខាន់ៗ និងបន្តការសិក្សាតាមអនឡាញ បានទាំងនៅក្នុងស្រុក និងទូទាំងពិភពលោក។
ជាងនេះទៅទៀត សែលកាត ក៏មានរៀបចំនូវភាពភ្ញាក់ផ្អើល និងរីករាយបំផុតមួយទៀត ដោយផ្តល់នូវទិន្នន័យអ៊ីនធើណិត ចំនួន៥០០មេកាបៃ ដោយឥតគិតថ្លៃ ជូនដល់អតិថិជនប្រើប្រាស់គម្រោង Cellcard 4U ចំនួន១,០០០នាក់ ដែលនឹងត្រូវជ្រើសរើសដោយចៃដន្យ រៀងរាល់ថ្ងៃច័ន្ទ ពុធ និងថ្ងៃសៅរ៍ផងដែរ។
កាន់តែចាប់អារម្មណ៍ទៀតនោះ ដោយរដូវវស្សាកំពុងឈានចូលមកដល់ សម្រាប់អតិថិជនសែលកាត 4U ទាំងអស់ ដែលបញ្ចូលទឹកប្រាក់ ក្នុងថ្ងៃមានភ្លៀងធ្លាក់ នឹងទទួលបានទឹកប្រាក់បន្ថែម១០% ភ្លាមៗ។
លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានឲ្យដឹងថា នៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃនេះ មិនទាន់មានគម្រោងបណ្តាញ ទូរស័ព្ទចល័តណាមួយ ដែលផ្តល់នូវភាពបត់បែន និងអត្ថប្រយោជន៍ជាទីគាប់ចិត្តបែបនេះ ជូនដល់អតិថិជននៅឡើយទេ។
លោក វ៉ាតសុន បានបន្ដទៀតថា «យើងកំពុងខិតខំយ៉ាងសស្រាក់សស្រាំ ដើម្បីបំពេញចិត្តអតិថិជន ជាមួយនឹងគុណតម្លៃ និងអត្ថប្រយោជន៍ដ៏ច្រើនសម្បើម ស្របពេលដែលយើងទាំងអស់គ្នា កំពុងទន្ទឹងរង់ចាំឲ្យស្ថានភាព ប្រែទៅរកភាពល្អប្រសើរឡើងវិញ ក្នុងពេលអនាគតខាងមុខនេះ»។
ជាមួយគ្នានេះ លោកបានឲ្យដឹងទៀតថា «អតិថិជនទាំងអស់ ពិតជាអាចជឿជាក់បានថា សែលកាតនឹងនៅចាំបម្រើលោកអ្នកជានិច្ច ក៏ដូចជាផ្តល់ជូននូវគុណតម្លៃ និងសេវាកម្ម ប្រកបដោយគុណភាពល្អបំផុត ជាមួយនឹងបណ្តាញទូរស័ព្ទ 4G LTE ដ៏លឿនជាងគេបំផុត»។
លោកបន្ដថា «គម្រោងដ៏អស្ចារ្យនេះ បានបង្ហាញយ៉ាងច្បាស់នូវមោទនភាព និងការប្តេជ្ញាចិត្តដ៏មុតមាំរបស់សែលកាត ក្នុងនាមជាប្រតិបត្តិករដែលគ្រប់គ្រង និងកាន់កាប់ដោយជនជាតិខ្មែរ តែមួយគត់នៅក្នុងប្រទេសកម្ពុជា»។
លោក វ៉ាតសុន បានបន្តទៀតថា ក្រុមការងាររបស់សែលកាត នឹងបន្តខិតខំរិះរកវិធីថ្មីៗ ដើម្បីជួយអតិថិជនឲ្យរក្សាទំនាក់ទំនងបានល្អ ជាមួយមនុស្សជុំវិញ បន្តការសិក្សាប្រកបដោយប្រសិទ្ធភាព និងប្រាស្រ័យទាក់ទង តាមបណ្តាញសង្គមទៅតាមតម្រូវការរបស់ពួកគេ។
អតិថិជនអាចស្វែងរកស៊ុមរូបថត 4U បានក្នុងកម្មវិធី Cellcard និងនៅលើទំព័រហ្វេសប៊ុក Cellcard Play។ អ្នកឈ្នះចំនួន៥រូប នឹងត្រូវជ្រើសរើសជារៀងរាល់ថ្ងៃ ចាប់ពីថ្ងៃទី០១ ខែឧសភាតទៅ។
អតិថិជនសែលកាតទាំងអស់ អាចប្តូរទៅប្រើគម្រោង 4U បានដោយគ្រាន់តែចុច *5000*1#។ អតិថិជនថ្មី អាចតេមកកាន់លេខ 012 812 812 ឬអញ្ជើញទៅកាន់ហាង ឬភ្នាក់ងារណាមួយរបស់សែលកាត ដើម្បីទទួលបានស៊ីមដោយឥតគិតថ្លៃ និងចូលរួមទទួលអត្ថប្រយោជន៍ដ៏ច្រើនសម្បើមពីគម្រោង 4U៕