(ស្វាយរៀង)៖ លោក ថន ថាវុទ្ធា អភិបាលស្រុកចន្ទ្រា និងលោកស្រី សំ ថាវី អភិបាលរងស្រុកចន្ទ្រា នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០នេះ បានសហកាជាមួយ ក្រុមការងារលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តស្វាយរៀង រួមនឹងក្រុមការងារ នៃគណ:កម្មការប្រយុទ្ធប្រឆាំងជំងឺ Covid-19 ខេត្តស្វាយរៀង បានទៅទទួលប្រជាពលរដ្ឋ ឆ្លងដែនខុសច្បាប់ ទៅលក់ឆ្នោត នៅប្រទេសវៀតណាមពីរនាក់ម្តាយកូននៅច្រកទ្វាអន្តរជាតិបាវិត។
លោក ធឿន រដ្ឋា មន្ត្រីសាលាស្រុកចន្ទ្រា បានឲ្យដឹងថា ប្រជាពលរដ្ឋដែលត្រលប់មកពីប្រទេសវៀតណាមនេះឈ្មោះ ចិន ភ្លោះ ភេទស្រី អាយុ៣៧ឆ្នាំ មានទីលំនៅ ភូមិតែងម៉ៅ ឃុំចន្រ្ទា ស្រុកចន្រ្ទា ខេត្តស្វាយរៀង និងកូនឈ្មោះ ណៃ ផល្លី ភេទស្រី អាយុ០៦ខែ។
លោកបានបញ្ជាក់ថា ជាមួយនោះលោក ថន ថាវុទ្ធា រួមនឹងក្រុមការងារ បានជួយឧបត្ថម្ភសម្ភារៈ និងថវិការួមមាន អង្ករ ២៥គីឡូក្រាម មី ០១កេស បរបរកញ្ចប់ ០១កេស ទឹកស៊ីអ៊ីវ០១យួរ ទឹកត្រី០១យួ ឃីធ ០១កញ្ចប់ និងថវិការ ៥០,០០០រៀលផងដែរ។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋដែលទើបវិលត្រលប់មកពីវៀតណាម ត្រូវដាក់ឱ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ នៅចត្តាឡីស័ក វិទ្យាល័យជីភូ៕