(ពោធិ៍សាត់)៖ កម្លាំងនគរបាលបច្ចេកទេស សហការជាមួយក្រុមអង្គភាពការពារកុមារ CPU កម្លាំងអាវុធហត្ថខេត្ត និងក្រុមគ្រូពេទ្យ បាននិងកំពុងធ្វើកោសល្យវិច្ច័យសាកសពកុមារី អាយុ៧ឆ្នាំម្នាក់ ដែលត្រូវបានជនដៃដល់សម្លាប់ រួចច្រកបោះគុម្ពោធព្រៃទាំងអាត្រាតកាយ នៅខេត្តពោធិ៍សាត់ ខណៈដែលគេសង្ស័យអាចជាករណីប្លន់យកខ្សែកផ្លាទីន និងរំលោភសម្លាប់។
ប្រតិបត្តិការនេះធ្វើឡើងតាមការបញ្ជាផ្ទាល់ពីលោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីឈានទៅដល់កំណត់មុខសញ្ញា និងឃាត់ខ្លួនជនសង្ស័យ យកមកចាត់ការតាមផ្លូវច្បាប់។
គួររំលឹកថា កាលពីវេលាម៉ោង ០៣៖០០នាទី ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ ម្សិលមិញ មានករណីបង្កការភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយគេប្រទះឃើញសពក្មេងស្រីម្នាក់ នៅគុម្ពោធព្រៃទាំង អាត្រាតកាយ ថែមទាំងដៃជើងជាប់ចំណង និងក្បាលច្រកការុងយ៉ាងព្រៃផ្សែជាទីបំផុត។ ហេតុការណ៍ដ៍មហាសែនរន្ធត់ខាងលើនេះ បានបង្កការភ្ញាក់ផ្អើលឡើងត្រង់ចំណុចក្បែភូមិ ក្នុងគុម្ពោធព្រៃមាត់បឹងទន្លេសាប ស្ថិតក្នុងភូមិព្រែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។
កុមារីរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ រ.ស.ព អាយុ០៧ឆ្នាំ ជនជាតិខ្មែរ រស់នៅក្នុងបន្ទុកគ្រួសារម្ដាយជាស្រ្តីមេម៉ាយឈ្មោះ ចាប់ រ៉ាឌីន អាយុ២៩ឆ្នាំ ឪពុក(ស្លាប់) បច្ចុប្បន្ន រស់នៅភូមិឃុំកើតហេតុខាងលើ។
បច្ចុប្បន្នសមត្ថកិច្ចជំនាញ រួមសហការជាមួយក្រុមអង្គភាពការពារកុមារ CPU បាននិងកំពុងធ្ចើការពិនិត្យសាកសពក្មេងស្រីរងគ្រោះ ដើម្បីឈានទៅកំណត់មុខសញ្ញាជនដៃដល់ចាត់ការតាមនីតិវិធី៕