(ភ្នំពេញ)៖ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ ចាប់ពីម៉ោង ១៧៖០០នាទីល្ងាចនៅកម្ពុជាត្រូវនឹងម៉ោង១២៖០០នាទីល្ងាចនៅទីក្រុង Mardrid ប្រទេសអេស្បាញ លោក ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍ នឹងចូលរួមកិច្ចប្រជុំអង្គការទេសចរណ៍ពិភពលោក ជាមួយរដ្ឋមន្ត្រីទេសចរណ៍នៃប្រទេសជាសមាជិកអង្គការ ទេសចរណ៍ពិភពលោក ដើម្បីផ្តល់យោបល់លើ «ដំណោះស្រាយផលប៉ះពាល់នៃវិបត្តិកូវីដ-១៩ លើវិស័យទេសចរណ៍” តាមរយៈ Video Conference»។
កិច្ចប្រជុំនេះរៀបចំឡើងដោយអង្គការទេសចរណ៍ពិភពលោក ក្រោមវត្តមានលោក Zurab Pololikashvili អគ្គលេខាធិការអង្គការទេសចរណ៍ពិភពលោក (UNWTO) តំណាងអង្គការសុខភាពពិភពលោក (WHO) តំណាងធានាគារពិភពលោក (World Bank) រដ្ឋមន្ត្រីទេសចរណ៍ និងថ្នាក់ដឹកនាំពិភពលោកផ្សេងៗទៀត។
កិច្ចប្រជុំនេះនឹងពិនិត្យមើលលទ្ធផលនៃសិក្សាស្រាវជ្រាវរបស់អ្នកសិក្សាស្រាវជ្រាវពិភពលោក លើដំណោះស្រាយផលប៉ះពាល់ជំងឺ Covid-19៕