(ភ្នុំពេញ)៖ បុរសម្នាក់ជិះម៉ូតូតែម្នាក់ឯង តាមផ្លូវត្រសក់ផ្អែមបានទៅបុកកង់បី ដែលបើកច្រាស់ទិសគ្នា បណ្តាលឲ្យបោកក្បាល បាក់កស្លាប់ ភ្លាមៗ កាលពីម៉ោង១០៖២០នាទីយប់ ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ ត្រង់មុខអូតែល Blue Coner ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នុំពេញ។
បើតាមសាក្សីនៅកន្លែងគ្រោះថ្នាក់ចរាចរនេះ បានប្រាប់ថានៅមុនកើតហេតុ គេបានឃើញបុរសរងគ្រោះ ជិះម៉ូតូមួយគ្រឿងម៉ាក Dream សង់ សេរី២០១២ ពណ៌ក្រហម ស្លាកលេខ ភ្នំពេញ1BL-3696 តែម្នាក់ឯងក្នុងទិសដៅ ពីត្បូងទៅជើង លុះជិះមកដល់ចំណុចកើតហេតុ ក៏មានម៉ូតូកង់បី បានបើកច្រាស់ផ្លូវ ហើយក៏បុកគ្នាពេញមួយ ទំហឹងបណ្តាលឲ្យ បុរសដែលជិះម៉ូតូ ដួលបោកក្បាលស្លាប់ភ្លាមៗតែម្តង។
បន្ទាប់ពីបុកហើយ អ្នកបើកម៉ូតូកង់បីបានរត់បាត់ស្រមោល បន្សល់ទុលតែអ្នកស្លាប់និងម៉ូតូ នៅកន្លែងកើតហេតុតែប៉ុណ្ណោះ៕