(ភ្នំពេញ)៖ សណ្ឋាគារ ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ នឹងត្រៀមខ្លួនរួចរាល់សម្រាប់បម្រើដល់វិស័យទេសចរណ៍ក្នុងរាជធានីភ្នំពេញ នៅពេលវិស័យមួយនេះចាប់ផ្តើមកម្រើកឡើងវិញក្រោយវិបត្តិវីរុសរាតត្បាតកូវីដ-១៩។
ការត្រៀមខ្លួនរួចរាល់ គឺការបញ្ចប់ការសាងសង់ជាស្ថាពរ ដែលមានបន្ទប់ប្រណិត២៤៨បន្ទប់, ភោជនីយដ្ឋានបម្រើអាហារសម្បូរបែប, ស្ប៉ា, អាងហែលទឹក, ស្កាយបារ៍លើដំបូល, បារ៍ក្រោមដី, សាលប្រជុំធំៗសម្រាប់រៀបចំអាពាហ៍ពិពាហ៍ និងកម្មវិធីផ្សេងៗ, សាលសម្រាប់រៀបចំសន្និសីទជាតិ និងអន្តរជាតិ ព្រមទាំងសាលសម្រាប់ពិព័រណ៍ផងដែរ បម្រើដល់ភ្ញៀវជាតិ និងអន្តរជាតិ។
សណ្ឋាគារ ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ នឹងបញ្ចប់ការសាងសង់ក្នុងឆ្នាំ២០២០នេះ ដើម្បីបម្រើសេវាបដិសណ្ឋារកិច្ចដ៏ល្អឥតខ្ចោះជូនដល់ភ្ញៀវទេសចរទូទាំងពិភពលោក ជាពិសេសផ្ដល់ជូននូវបទពិសោធន៍ថ្មី ជាការបញ្ចូលគ្នារវាងបុរាណ និងសម័យ តាមរយៈការរចនាសណ្ឋាគារដ៏ទំនើប និងការអភិរក្សវីឡាសម័យអាណានិគមបារាំង៕