(ភ្នំពេញ)៖ ថ្មីៗនេះ សាលារៀន ខេមអេលីត បានរៀបចំឲ្យមានកម្មវិធីជំនួបរវាង អាណាព្យាបាល និងគ្រូបង្រៀនដោយមានការចូលរួម ពីសំណាក់អាណាព្យាបាល មាតា-បិតា សិស្សជាង១២០នាក់។
ជានិច្ចកាលសាលារៀន ខេមអេលីត តែងតែបង្កើតឲ្យមានកម្មវិធីជំនួបខាងលើនេះ ដើម្បីជាជំនួយ ក្នុងការស្វែងយល់ពីការវិវឌ្ឍន ស្មារតី ចំណេះដឹង អត្តចរឹត ការចូលរួមក្នុងកិច្ចការសាលា ផ្ទះ និងសហគមន៍ ដើម្បីផ្តល់ឱកាស ឲ្យមាតាបិតា អាណាព្យាបាលនិងគ្រូបង្រៀន បានយល់ដឹងកាន់តែច្បាស់ និងចាត់វិធានការដោះស្រាយ ក៏ដូចជាផែនការផ្សេងៗ ជួយកុមារ សិស្សានុសិស្ស ទទួលបានការអប់រំ ដែលសមស្របតាម ទេពកោសល្យ និងសមត្ថភាពជាក់ស្តែង។
តាមរយៈកម្មវិធីជំនួបនេះ អាណាព្យាបាល មាតាបិតា សិស្សទាំងកម្មវិធី ភាសាអង់គ្លេស ភាសាអង់គ្លេស-ចិន និងចំណេះទូទៅខ្មែរ បានសម្តែងសេចក្តីថ្លែងអំណរគុណ កោតសរសើរ និងស្នើឲ្យមានកម្មវិធីជំនួបនេះជាបន្តបន្ទាប់ទៀត។
សូមបញ្ជាក់ផងដែរថា សាលារៀន ខេមអេលីត មានបង្រៀន កម្មវិធីចំណេះទូទៅខ្មែរពីមត្តេយ្យដល់ថ្នាក់ទី១២មត្តេយ្យភាសាអង់គ្លេស អន្តរជាតិ មត្តេយ្យអង់គ្លេស-ចិន ភាសាអង់គ្លេសសិស្សធំ (ពេញម៉ោង និងក្រៅម៉ោង) និងកុំព្យូទ័រវគ្គខ្លីគ្រប់កម្រិត។
រាល់ថ្នាក់ភាសាទាំងអស់បង្រៀនដោយគ្រូបរទេសទាំងស្រុង និងមានគ្រូខ្មែរ២នាក់ជាជំនួយការ។ ការសិក្សារួមបញ្ចូលភាសាអង់គ្លេស ទូទៅ គណិតវិទ្យា វិទ្យាសាស្ត្រ អង្កេត កីឡា ហត្ថកម្ម ហែលទឹក និងសីលធម៌រស់នៅ។
វគ្គថ្មីចូលរៀន ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦ បញ្ចុះថ្លៃចាប់ពី ២០% រហូតដល់៦០%
សម្រាប់ព័ត៌មានលម្អិតសូមទាក់ទងមកសាលារៀន ខេមអេលីតតាមរយៈ
អសយដ្ឋាន៖ សាខាទី១- អគារលេខ ១៦២ ABC ផ្លូវ១៤៣ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន
រាជធានីភ្នំពេញ (ចម្ងាយ៣០០ម៉ែត្រ ពីចំណតឡានក្រុងមុខវត្តទួលទំពូង)។
សាខាទី២-អគារលេខ២៧៨ ផ្លូវ១៨២ (ទេពផន) សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ទូរស័ព្ទលេខៈ ០១០ ៦៦៦ ៨៩៧ (បឹងកេងកង) / ០៦៩៦៦៦ ៨៩៧ (ទេពផន) / ០៧០ ៨៣ ៥៥៥៥ (ទូទៅ)