(ពោធិ៍សាត់)៖ នៅរសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ មានករណីបង្កការភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយគេប្រទះឃើញសពក្មេងស្រីម្នាក់ នៅគុម្ពោធព្រៃទាំងអាត្រាតកាយ ថែមទាំងដៃជើងជាប់ចំណង និងក្បាលច្រកការុងទៀត។
ហេតុការណ៍ដ៍មហាសែនរន្ធត់ខាងលើនេះ បានបង្កការភ្ញាក់ផ្អើលឡើងត្រង់ចំណុចក្បែភូមិក្នុងគុម្ពោធព្រៃមាត់បឹងទន្លេសាប ស្ថិតក្នុងភូមិព្រែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។
សមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធមិនទាន់ឆ្លើយតបបានទេ ចំពោះករណីនេះ ខណៈកំពុងសហការចុះពិនិត្យ និងធ្វើស្រាវជ្រាវនៅឡើយ តែគេសង្ស័យថាអាចជាករណីរំលោភ ហើយសម្លាប់ចោល៕