
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
កាកបាទក្រហមកម្ពុជា សូមថ្លែងអំណរគុណ ឧកញ៉ា ដាតុ បណ្ឌិត អូស្មាន ហាស្សាន់ និងលោកជំទាវ ឧបត្ថម្ភថវិកា ១ម៉ឺនដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ឧសភា ឆ្នាំ២០២០
07-05-2020 02:14
(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧកញ៉ា ដាតុ បណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងលោកជំទាវ ដែលបានឧបត្ថម្ភថវិកាចំនួន ១០,០០០ដុល្លារ (មួយម៉ឺនដុល្លារអាមេរិក) ដល់កាកបាទក្រហមកម្ពុជា ដេីម្បីចូលរួមអបអរសាទរខួបទី១៥៧ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២០ ក្រោមប្រធានបទ «ខ្ញុំ ស្រឡាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា»៕