Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ម៉ូតូព្រលះម៉ូតូ បណ្តាលឲ្យមនុស្ស២នាក់ រងរបួសធ្ងន់និងម្នាក់ទៀត ស្លាប់នៅខេត្តប៉ៃលិន

13-01-2016 09:59

(ប៉ៃលិន)៖ ម៉ូតូនិងម៉ូតូ បានបុកគ្នាពេញទំហឹង បណ្ដាលឲ្យមនុស្ស ២នាក់ រងរបួសធ្ងន់ ខណៈបុរសម្នាក់ទៀតស្លាប់ នៅលើរថយន្ត សង្គ្រោះបន្ទាន់ មុនដល់មន្ទីរពេទ្យ ដែលគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅវេលាម៉ោង ៩៖៤០នាទីយប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦ នៅចំណុចផ្លូវខាងលិច វត្តបរហ៊ុយ ក្នុងភូមិបរហ៊ុយ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

តាមសាក្សីនៅជិតកន្លែងកើតេហតុបានឧ្យដឹងថា នៅមុនពេលដែលកើតហេតុគេបានឃើញ ម៉ូតូសង់កូរ៉េ មួយគ្រឿងជិះអត់ភ្លើង អត់មានស្លាកលេខ ក្នុងទិសដៅពីខាងកើតទៅលិច ស្រាប់តែបានរ៉េចង្កូតទៅ ពន្លះម៉ូតូសេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខមួយគ្រឿង ទៀត ពេញទំហឹង បណ្ដាលមនុស្សទាំង២នាក់រងរបួសធ្ងន់ បាក់ជើងទាំងអស់ និងម្នាក់ទៀតស្លាប់។

អ្នកបើកបរម៉ូតូសង់កូរ៉េ ឈ្មោះ ថូ ចាន់ធឿន អាយុ២៦ឆ្នាំ ស្លាប់ រីឯបុរស២នាក់ ដែលជិះម៉ូតូសេ១២៥ អ្នកបើកឈ្មោះ ម៉ៅ  និន អាយុ២០ឆ្នាំ មុខរបរកម្មករ រងរបួសបាក់ស្ដាំ ម្នាក់ដែលរួមដំណើរ ឈ្មោះ ស្រល់ អាយុ២១ឆ្នាំ មុខរបរកសិករ រងរបួសបាក់ជើងឆ្វេង  អ្នកទាំង៣នាក់រស់នៅក្នុង ភូមិបរតាំងស៊ូរ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចនគរបាលចរាចរណ៍ ផ្លូវគោកខេត្ត បានចុះមកវាស់វែង និងយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកនៅ ស្នងការដ្ឋាននគរបាល ខេត្តប៉ៃលិន រង់ចាំដោះស្រាយតាមផ្លូវច្បាប់៕