អគ្គស្នងការដ្ឋាន នគរបាលជាតិ ប្រកាសដាក់ឲ្យដំណើរការលេខទូរស័ព្ទទាន់ហេតុការណ៍ ១១៧ សម្រាប់ប្រជាពលរដ្ឋសាកសួរពីច្បាប់ចរាចរណ៍ 24h/24h ដោយឥតគិតថ្លៃ
06-05-2020 20:29
(ភ្នំពេញ)៖ ដើម្បីផ្តល់ភាពងាយស្រួលដល់ដល់បងប្អូនប្រជាពលរដ្ឋ ដែលមានចម្ងល់អំពីច្បាប់ចរាចរណ៍ ពិសេសការអនុវត្តន៍ការផាកពិន័យចំពោះការល្មើសច្បាប់ចរាចរណ៍ តាមអនុក្រឹត្យថ្មីនោះ អគ្គស្នងការដ្ឋាននគរបាលជាតិ បានដាក់ឲ្យដំណើរការជាផ្លូវការលេខទូស័ព្ទទាន់ហេតុការណ៍ ១១៧ ដែលមានមន្ត្រីប្រចាំការ២៤ម៉ោងលើ២៤ម៉ោង។
ការទូរស័ព្ទសាកសួរអំពីចម្ងល់នានា ពាក់ព័ន្ធច្បាប់ចរាចរណ៍ទៅលេខ ១១៧ គឺមិនមានការគិតប្រាក់ទេ សម្រាប់គ្រប់ប្រព័ន្ធទាំងអស់។
នាយកដ្ឋាននគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ឲ្យដឹងយ៉ាងដូច្នេះថា «ករណីមានចម្ងល់ផ្សេងៗ ពាក់ព័ន្ធការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក សូមទំនាក់ទំនងមកលេខទូរស័ព្ទទាន់ហេតុការណ៍ អគ្គស្នងការដ្ឋាន នគរបាលជាតិលេខ 117
ដែលមានមន្រ្តីប្រចាំការឆ្លើយតប 24h/24h»៕