ក្រុមការងារយុវជន ក្រុងប៉ោយប៉ែត នាំយកគ្រឿងបរិភោគមួយចំនួន ជូនលោក ឃី រៀង អនុភូមិស្ទឹងបត់ ក្រោយភរិយាស្លាប់
13-01-2016 09:54
(បន្ទាយមានជ័យ)៖ លោក គាត ហ៊ុល ចៅសង្កាត់ផ្សារកណ្ដាល នៅថ្ងៃទី ១២ ខែមករា ឆ្នាំ២០១៦ បានដឹកនាំសមាជិក ក្រុមយុវជនក្រុង លោក សំ វណ្ណី ប្រធានយុវជនសង្កាត់ តំណាងឱ្យ លោក អ៊ុយ ច័ន្ទរិទ្ធ ប្រធានក្រុមការងារយុវជនក្រុង នាំយកគ្រឿងបរិភោគមួយចំនួន ជូន លោក ឃី រៀង អនុភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្ដាល ដែលមានទុក្ខដ៍ក្រៀមក្រំដោយ ភរិយារបស់គាត់បានមរណភាព កាលពីថ្ងៃ ទី១១ ខែមករា កន្លងទៅ ។
លោកគាត ហ៊ុល ចៅសង្កាត់ផ្សារកណ្តាលបានឲ្យដឹងថា ទោះបីជាក្រុមការងារយើងបាននាំយក គ្រឿងអាហារបរិភោគនិងថវិកា ទាំងអស់នេះវាមាន ទំហំបន្តិចបន្តួចមែន តែវាអាចជួយដោះស្រាយជូនគាត់ផងដែរ ហើយបើប្រជាពលរដ្ឋ ជួបការទុក្ខលំបាកនៅក្រុង ប៉ោយប៉ែត យើងតែងតែមានក្រុមការងារចុះជួយភ្លាមៗ។
លោក ឃី រៀង អនុភូមិស្ទឹងបត់ ទទួលការឧបត្ថម្ភរួមមានលោក គាត ហ៊ុល ចៅសង្កាត់ផ្សារកណ្តាល ឧបត្ថម្ភ អង្ករ៥០គីឡូ និងថវិកា ១០ម៉ឺនរៀល លោក អ៊ូ សុខា អាជីវករ ថវិកា ១០ម៉ឺនរៀល លោក ញឹម ផឿង ថវិកា ៥ម៉ឺនរៀល ក្រុមយុវជនក្រុងអង្ករ៥០គីឡូ ,ទឹកសុទ្ធ ៥យួរ និងថវិកា១០ម៉ឺនរៀលផងដែរ ដើម្បីអោយគាត់ចាត់ចែង កម្មវិធីបុណ្យសពភរិយា៕