ចូលប្រាប់មនុស្សជាទីស្រលាញ់ពីគ្រោះថ្នាក់ នៃគ្រឿងញៀន! ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស សម្រាប់ថ្ងៃទី៦ ខែឧសភា៖ បង្ក្រាប២៩ករណី ឃាត់ខ្លួន៥០នាក់
06-05-2020 17:27
(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប២៩ករណី ក្នុងនោះ ករណីប្រើប្រាស់៧ករណី, ជួញដូរ២២ករណី និងឃាត់ខ្លួនជនសង្ស័យ៥០នាក់។
របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន៣,៧៤៣ករណី ឃាត់មនុស្ស៧,៣៧៧នាក់ (ស្រី៤៦៥នាក់)៕