Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខណ្ឌឫស្សីកែវ៖ ពលរដ្ឋក្រីក្រ ចាស់ជរា មេម៉ាយ និងជនពិការ២៥គ្រួសារ ទទួលបានប័ណ្ណអាទិភាពលើការផ្ដល់សេវាសុខភាពសាធារណៈ ដោយឥតគិតថ្លៃពីរាជរដ្ឋាភិបាលកម្ពុជា

06-05-2020 07:33

(ភ្នំពេញ)៖ ប្រជាពលរដ្ឋក្រីក្រ ចាស់ជរា មេម៉ាយ និងជនពិការ ចំនួន២៥គ្រួសារ មកពីតាមបណ្ដាសង្កាត់ ក្នុងខណ្ឌឫស្សីកែវ ទទួលបានប័ណ្ណអាទិភាពលើការផ្ដល់ សេវាសុខភាពសាធារណ: របស់រាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ដើម្បីថែទាំសុខភាព និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ដែលស្ថិតក្រោមការជួយ សម្របសម្រួល និងអន្តរាគមន៍ ពីក្រុមការងារអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌឫស្សីកែវ ដឹកនាំដោយលោកស្រី អាន ផល្លា និងលោកស្រី សួស សូលីដា។

នេះបើតាមការគូសបញ្ជាក់របស់លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ប្រាប់ភ្នាក់ងារ Fresh News ប្រចាំខណ្ឌឫស្សីកែវ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០នេះ។

លោក ជា ពិសី បានលើកឡើងថា កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ កន្លងទៅនេះ ក្រុមការងារអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌ ដែលដឹកនាំដោយ លោកស្រី អាន ផល្លា ជាប្រធានសមាគម រួមដំណើរដោយលោកស្រី សួស សូលីដា អភិបាលរងខណ្ឌ និងលោក-លោកស្រី ជាសមាជិកា ក្រុមប្រឹក្សាខណ្ឌ បានចុះចែកជូនប័ណ្ណអាទិភាពទទួលសេវាសុខភាពសាធារណៈ ជូនប្រជាពលរដ្ឋក្រីក្រ ចំនួន២៥គ្រួសារ ដោយសហការជាមួយមន្ទីរពេទ្យបង្អែក រាជធានីភ្នំពេញ ក្នុងរយៈពេល២ខែមកហើយ ក្នុងការសម្របសម្រួលការងារមនុស្សធម៌នេះ។

លោកអភិបាលខណ្ឌឫស្សីកែវ បានលើកឡើងទៀតថា សម្រាប់ប្រជាពលរដ្ឋក្រីក្រទាំង២៥គ្រួសារ ដែលទទួលបានប័ណ្ណអាទិភាពលើការផ្ដល់ សេវាសុខភាពសាធារណៈ ដើម្បីថែទាំសុខភាព និងព្យាបាលជំងឺដោយឥតគិតថ្លៃ ពីរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ក្រោមការសម្របសម្រួល និងអន្តរាគមន៍ ពីក្រុមការងារអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌ គឺមកពីសង្កាត់ចំនួន២ រួមមាន៖ សង្កាត់ទួលសង្កែទី១, និងសង្កាត់ទួលសង្កែទី២៕