(ភ្នំពេញ)៖ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ម្សិលមិញនេះ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសចំនួន១០លើក (យប់០៧លើក) បណ្តាលឲ្យមនុស្សស្លាប់១១នាក់ (ស្រី០៥នាក់) របួសធ្ងន់២១នាក់ (ស្រី១៦នាក់) របួសស្រាល ៥៩នាក់ (ស្រី៥៣នាក់) និងមិនពាក់មួកពេលគ្រោះថ្នាក់មាន១៥នាក់ (យប់០៧នាក់) នេះបើតាមការចុះផ្សាយរបស់គេហទំព័រ អគ្គស្នងការនគរបាលជាតិ។
ប្រភពព័ត៌មានព័ត៌មានដដែលបានបញ្ជាក់ថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង១០លើកនេះ បានបង្កឲ្យខូចខាតយានយន្តសរុប១៨គ្រឿង ក្នុងនោះមានម៉ូតូចំនួន ១០គ្រឿង រថយន្តធុនតូច០៤គ្រឿង រថយន្តធុនធំ០១គ្រឿង និងយានផ្សេងៗ០៣គ្រឿង ហើយមូលហេតុដែលបណ្តាលឲ្យ មានគ្រោះថ្នាក់រួមមាន៖ ល្មើសល្បឿន០៤លើក ស្រវឹង០១លើក ប្រជែងគ្រោះថ្នាក់០៣លើក និងមិនប្រកាន់ស្តាំ០១លើកផងដែរ។
ដោយឡែកយានល្មើសសរុបទូទាំងប្រទេសមាន ៩១៦១គ្រឿង បានធ្វើការអប់រំមាន៤៣២០គ្រឿង និងពិន័យសរុប៤៨៤១គ្រឿង និងពុំមានឃាត់យានទុក៕