(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០នេះ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនខ្លួនជនសង្ស័យម្នាក់មានឈ្មោះ គុជ ទ្រី អាយុ៦៣ឆ្នាំ បច្ចុប្បន្នរស់នៅផ្ទះលេខ២២៧E0 ផ្លូវ១៨២ ភូមិ១ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ មកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ជូនតំណាងអយ្យការ បើកការស៊ើបសួរតាមផ្លូវច្បាប់។
មន្ដ្រីនគរបាលបានប្រាប់ភ្នាក់ងារ Fresh News ប្រចាំតុលាការ បានឲ្យដឹងថា ការបញ្ជូនជនសង្ស័យរូបនេះមកតុលាការ គឺធ្វើឡើងបន្ទាប់ពីរឃាត់ខ្លួនជនសង្ស័យ បានធ្វើឡើងតាមបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ឈៀង ភាច ភេទស្រី អាយុ៦៣ឆ្នាំ ពាក់លើករណីរំលោភលើទំនុកចិត្ត ពាក់ព័ន្ធរឿងទិញ-លក់ រថយន្ត។
ពាក់ពន្ធ័ករណីដដែលនេះ លោក ផុន ធារិន មេធាវីការពារសិទ្ធិឲ្យឈ្មោះ គុជ ទ្រី អាយុ៦៣ឆ្នាំ បានហៅការឃាត់ខ្លួនកូនក្តីរបស់លោកថា ជាការឃាត់ដោយខុសច្បាប់ ដោយលោកក៏បានចេញលិខិតមួយរៀបរាប់ និងបកស្រាយអំពីសាច់រឿងនេះផងដែរ។
ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងដែលលោកមេធាវី ផុន ធារិន ធ្វើសេចក្តីស្នើរសុំបំភ្លឺតាមរយៈអង្គភាពព័ត៌មាន Fresh News៕