(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃនេះដល់ថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២០។

ក្រសួងធនធានទឹកបានឲ្យដឹងថា តាមរយៈការតាមដានស្ថានភាពអាកាសធាតុជាប់ជាបន្តសង្កេតឃើញថា ជ្រលងសម្ពាធទាបខ្សោយគ្របដណ្តប់លើកម្ពុជា។ ស្ថានភាពបែបនេះ ធ្វើឲ្យចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១២ ខែឧសភា៖

១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖
- សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°C
- សីតុណ្ហភាពអតិបរមា មានពី ៣៥-៤១°C។

ផ្នែកមួយចំនួននៃបណ្តាខេត្តនៅភាគពាយ័ព្យ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ នៅក្នុងកម្រិតតិចទៅបង្គួរ។ ចំណែកឯបណ្តាខេត្តដទៃទៀត នឹងអាចមានភ្លៀងធ្លាក់ខ្សោយនៅផ្នែកខ្លះ។

២៖ បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖
- សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦°C
- សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៧°C។
នៅបណ្តាខេត្តខ្លះអាចមានភ្លៀងធ្លាក់ខ្សោយ។

៣៖ បណ្តាខេត្តនៅតំបន់មាត់សមុទ្រ៖
- សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°C
- សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦°C។
នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ នៅក្នុងកម្រិតពីតិចទៅបង្គួរ។

ក្រសួងក៏បានអំពាវនាវ សូមប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ នឹងការកើនឡើងនូវ សីតុណ្ហភាពអប្បបរមា និងអតិបរមានៅបណ្តាខេត្តភាគពាយ័ព្យរហូតទៅដល់ ៤០-៤១°C នាថ្ងៃទី៨-៩-១០ ខែឧសភា៕